វៀតណាម៖ បុរសដែលមានឈ្មោះថា Minh Khang បានក្លាយជា បុរស (កែភេទ) ដំបូងគេបង្អស់នៅវៀតណាម ដែលមានផ្ទៃពោះ និងសម្រាលកូនដោយជោគជ័យ ដោយទារកនេះ ជាក្មេងស្រីដែលមានទម្ងន់ ២,៣ គីឡូក្រាម ត្រូវបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងបណ្តាលសារព័ត៌មានស្រុក។

ទោះជាយ៉ាងណាក៏ដោយ នៅពេលថ្ងៃដែលទារក កើតមក Minh Khang មានអាការៈឈឺពោះដូចស្រ្តីទូទៅ ដូច្នេះរូបលោក ត្រូវបានកើតមកដោយធម្មជាតិមិនចាំបាច់វះកាត់ទេ។ ថ្វីត្បិតដូច្នេះមែន តែទារកកើតមក ត្រូវបានចិញ្ចឹមដោយទឹកដោះគោ ខណៈព្រោះតែ ប៉ារបស់គេ មិនមានក្រពេញទឹកដោះ បន្ទាប់ពីរូបលោក បានវះកាត់កាត់ចោលជាង ១ ឆ្នាំមុនមកម្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ​វាត្រូវបានគេដឹងថាស្ថានភាពរបស់ Minh Khang គឺពិសេសខ្លាំងណាស់ នេះបើតាមសម្តីលោកគ្រូពេទ្យ នៅដែលរូបលោក បានបន្សល់ទុកនូវអ្វីគ្រប់យ៉ាង តាមធម្មជាតិ ដែលលោក បានឈប់ចាក់ថ្នាំអរម៉ូនរយៈពេល ៣ ខែបន្ទាប់មក លោកក៏សម្រេចចិត្ត យកកូន ដោយយកមេជីវិត ពីប្រពន្ធរបស់លោក ដែលប្តូរភេទដូចគ្នា។

តួយ៉ាង គូស្វាមីភរិយាប្តូរភេទមួយគូនេះ ក៏បានធ្វើឲ្យមានភាពទាក់ទាញចាប់អារម្មណ៍ ពីអ្នកនិយមលេងអ៉ីនធឺណែតផងដែរ កាលពីឆ្នាំ ខែវិច្ឆិកាឆ្នាំ ២០១៧ ជាមួយនឹងពិធីមង្គលការរបស់ពួកគេ ដោយសារតែរឿងរ៉ាវ ប្តីប្រពន្ធអ្នកទាំងពីរ រាងចម្លែកបន្តិច ព្រោះតែ កូនកម្លោះ Minh Khang ប្តូរភេទពីស្រីទៅប្រុស ឬឯ កូនក្រមុំ Minh Anh ប្តូរភេទប្រុស ទៅស្រី៕

ប្រភព៖ អ៉ីនធឺណែត

សូមទស្សនារូបភាពខាងក្រោម៖

ក្រុមគ្រួសាររបស់ Minh Khang
Minh Khang ក្រោយពេលសម្រាលកូន
កូនស្រី​និង​ភរិយា របស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]