បរទេស៖ កាលពីយប់ថ្ងៃទី ៣១ ខែកក្កដា កន្លងទៅនេះ កម្មវិធីរៃអង្គាសថវិការបស់អង្គការយូនីសេហ្វ (Unicef) បានប្រព្រឹត្តធ្វើឡើងនៅទីក្រុង Capri ប្រទេសអ៊ីតាលី ដែលនៅក្នុងនោះដែរ ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ដោយមានវត្តមាននៃការចូលរួមពីសំណាក់តារាហូលីវូដល្បីៗជាច្រើន។
យ៉ាងណាមិញ តាមរយៈកម្មវិធីមួយនេះ ក៏មានវត្តមានគូស្នេហ៍តារាប្រុសស្រី រវាងតារាចម្រៀងស្រី Katy Perry និង លោក Orlando Bloom ដែលបានមកចូលរួមកម្មវិធីមួយនេះ ធ្វើឲ្យមានការផ្ដោតអារម្មណ៍យ៉ាងខ្លាំងពីមនុស្សជុំវិញដោយនៅក្នុងនោះ ការបង្ហាញខ្លួនរបស់ Katy Perry បន្ទាប់ពីសម្រាលកូនរួច នាងពិតជាមានភាពលេចធ្លោនៅលើបណ្តាញសង្គម ជាមួយនឹងការស្លៀកពាក់ក្នុងរ៉ូបពណ៌ខ្មៅ បញ្ចេញស្មាដ៏សិចស៊ី យ៉ាងមានមន្តស្នេហ៍នៅអាយុ ៣៦ ឆ្នាំ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីរូបនេះ ក៏ទទួលបានការកោតសរសើរជាច្រើន ពីអ្នកនិយមលេងអ៊ីនធឺណេត ជាមួយនឹងការតុបតែងខ្លួនដ៏ទាក់ទាញ មានភាពស្រស់ស្អាត និងមើលទៅសិចស៊ីនៅក្នុងក្រសែអ្នកទស្សនា ជាងមិត្តប្រុសរបស់នាងដែលបានបណ្ដើរគ្នាចូលកម្មវិធី ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]