បន្ទាយមានជ័យ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន​ ២០២នាក់ និង​មានករណីអ្នកជាសះស្បើយចំនួន១០៩ នាក់។ ក្នុងនោះដែរ​ រដ្ឋបាលខេត្តនេះ ក៏បានបានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជាសាធារណៈផងដែរ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៅក្នុងសហគមន៍បន្ថែមទៀត។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ផ្ទាល់ រួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ​ អ្នកប៉ះពាល់ដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ១៩ ទាំង២០២ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ​ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជាឡើងកម្តៅលើស៣៧អង្សារសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម...។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន តាមរយៈលេខទូរស័ព្ទ ០១២ ៧២៤ ០៤២ និង ០១២ ៩៤៨ ៧៧៩៕

សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]