កូរ៉េខាងត្បូង៖ ជាការពិតណាស់ បើនិយាយដល់ការលេងខ្លួនស្អាតៗ ទាន់សម័យនិងជាទីពេញនិយម ជឿជាក់ថាមនុស្សគ្រប់គ្នាច្បាស់ជាមិនមើលរំលងទេអំពីតារាៗដែលស្ថិតនៅប្រទេសកូរ៉េខាងត្បូង។ ដោយសារតែពួកគេទាំងនោះ មានភាពប៉ិនប្រសប់ខ្លាំងខាងការនិយមតុបតែងខ្លួនថ្មីៗប្លែកៗរហូត មិនដែលឲ្យហ្វេនៗមានការសាំភ្នែកនោះឡើយ។
ទន្ទឹមនឹងនេះដែរ សម្រាប់ការលេងស្ទាយ៍តែងខ្លួននីមួយៗរបស់ពួកគេទាំងនោះ មិនថាតែការលេងម៉ូតសក់ ម៉ូតសម្លៀកបំពាក់ សុទ្ធសឹងតែមានភាពលេចធ្លោរ ទាក់ទាញ រហូតមានក្រុមអ្នកគាំទ្រនៅស្ទើរជុំវិញពិភពលោកយកទៅធ្វើតាមជាហូរហែ។ ជាពិសេស បើក្រឡេកមកមើលរូបភាពទាំងប៉ុន្មានខាងក្រោមនេះ គឺសុទ្ធសឹងតែជាស្ទាយ៍ដ៏ពេញនិយមរបស់ពួកគេទាំងនោះ ដែលអ្នកនិយមលេងប្រព័ន្ធអ៊ីនធើណេតយកទៅធ្វើតាមសឹងគ្រប់គ្នា៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.Wendy (Red Valvet)
ម៉ូតសក់ខ្លីត្រឹម.ក របស់តារាស្រីរូបនេះ ក៏ពេញនិយមខ្លាំងមិនធម្មតាដែរ។
២.f (x)
កាលពីឆ្នាំ ២០១៤ ក្រុមនេះ ចូលចិត្តស្លៀកសំពត់ឈុតកីឡាវាយសីនេះណាស់ នៅពេលពួកគេឡើងឆាកប្រគំតន្ត្រីម្ដងៗ។ មិនយូរប៉ុន្មានម៉ូតសំពត់នេះក៏មានការពេញនិយមខ្លាំងផងដែរសម្រាប់នារីៗ។
៣.Sulli
មួយស្ទាយ៍នេះ ក៏មានភាពទាក់ទាញមិនធម្មតាដែរ ដោយតារាស្រីរូបនេះ តុបតែងមុខនិងម៉ូតសក់ មានពណ៌ផ្កាឈូកសុទ្ធមើលទៅដូចផ្លែប៉េះតែម្ដង។
៤.Jennie (BLACKPINK)
នៅពេលបង្ហាញខ្លួនជាមួយបទ Solo កាលពីឆ្នាំ ២០១៩ Jennie ក៏ធ្វើឲ្យ BLINK ចាប់អារម្មណ៍លើម៉ូតសក់ពុះពាក់កណ្ដាល នឹងកៀបតង្កៀបតូចៗផងដែរ។ និងក្រោយមកទៀត នៅពេលចេញបទ How you like that នាងក៏លាបសក់ពណ៌សនិងខ្មៅលាយគ្នា គ្រប់គ្នាក៏ផ្ទុះនាំគ្នាលាបតាមព្រោងព្រាត។
៥.G-Dragon
ទោះការពាក់ស្បែកជើងបញ្ចេញកែងជើងមកដូចមនុស្សខ្ជិលពាក់ក៏ដោយ តែស្ទាយ៍បែបនេះរបស់ G-Dragon ក៏មានការពេញចិត្តពីហ្វេនៗច្រើន។
៦. Jisoo (BLACKPINK)
កាលបង្ហាញ Poster ក្នុងការវិលត្រឡប់ជាមួយបទ How you like that ម៉ូតសក់ចងទីងទុយជាមួយបូធំៗ ទម្លាក់សក់មកមុខរ៉ុយៗ របស់ Jisoo នេះហើយ ដែលគ្រប់គ្នាចាប់អារម្មណ៍នឹងធ្វើតាមសឹងគ្រប់គ្នា។
៧.Lisa (BLACKPINK)
ស្ទាយ៍លេងខ្លួនដែលពេញនិយមរបស់ Lisa គឺការពាក់អាវយឺតខើចចេញក្បាលពោះនឹងរាងដ៏ស្លីមរបស់នាង ជាមួយខោខូវប៊យ។
៨.SNSD
ត្រឡប់ទៅកាលពីជាង ១០ឆ្នាំមុន ម៉ូតសម្លៀកបំពាក់ដែលគ្រប់គ្នាស្លៀកតាមក្រុមនេះ គឺម៉ូតខោខូវប៊យចម្រុះពណ៌ហ្នឹងតែម្ដង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]