ភ្នំពេញ៖ នៅពេលថ្មីៗនេះ សុនខចំនួន៣ក្បាលបានហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋម។

ដោយឡែក នៅថ្ងៃចន្ទ័ ទី០២ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង ខ្ញុំបានចុះមកពិនិត្យនិងវាយតំលៃការងារសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានទទួលសំណាកក្លិន(VOC)អ្នកជម្ងឺកូវីដ១៩ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCR និងការបណ្តុះមេរោគ (cell culture)ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៊ីម៉ាក់បានដំណេីរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩នេះតាមផែនការ។ 

សូមអបអរសាទរចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។

រីឯសុនខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០-១៥វិនាទី។

ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។

ជាមួយនេះដែរផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថាមានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡើយ។

សុំបញ្ជាក់ថា សុនខទាំងនេះកើតកម្ពុជានិងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា៕

ប្រភព៖ផេកអគ្គនាយកស៊ីម៉ាក់

សូមចូលទស្សនារូបភាពខាងក្រោម៖

សុនកដែលកំពុងធ្វើតេស្តហិតរកមេរោគកូវីដ១៩
សុនកដែលកំពុងធ្វើតេស្តហិតរកមេរោគកូវីដ១៩
សុនកដែលកំពុងធ្វើតេស្តហិតរកមេរោគកូវីដ១៩
សុនកដែលកំពុងធ្វើតេស្តហិតរកមេរោគកូវីដ១៩
សុនកដែលកំពុងធ្វើតេស្តហិតរកមេរោគកូវីដ១៩
សុនកដែលកំពុងធ្វើតេស្តហិតរកមេរោគកូវីដ១៩
សុនកដែលកំពុងធ្វើតេស្តហិតរកមេរោគកូវីដ១៩
សុនកដែលកំពុងធ្វើតេស្តហិតរកមេរោគកូវីដ១៩
សុនកដែលកំពុងធ្វើតេស្តហិតរកមេរោគកូវីដ១៩
ការវិភាគនៃការធ្វើតេស្តមេរោគកូវីដ១៩
សុនកដែលកំពុងធ្វើតេស្តហិតរកមេរោគកូវីដ១៩
ការវិភាគនៃការធ្វើតេស្តមេរោគកូវីដ១៩
ការវិភាគនៃការធ្វើតេស្តមេរោគកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]