ខេត្តព្រះវិហារ÷ យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តព្រះវិហារ មេត្តាជ្រាបថា ៖ យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានឲ្យដឹងថា កាលពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ទារិកា ឈ្មោះ ប៊ិន យូជិន អាយុ ០២ខែ រស់នៅក្នុងភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុង មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល កងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ទារិកាខាងលើ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅវេលាម៉ោង ៤ នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យផ្នែកកុមារនៃមន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យយោធាថា ទារិកាឈ្មោះ ប៊ិន យូជិន ស្លាប់ដោយសារជំងឺ Cerabral beriberl(កង្វះវីតាមីន B1 ធ្ងន់ធ្ងរ ប៉ះពាល់ដល់ខួរក្បាល) និងវិជ្ជមានកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕
ចង់ជ្រាបកាន់តែច្បាស់សូមអានសេចក្តីលម្អិត ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]