ភ្នំពេញ៖ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយ បានកើតឡើង ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទល់មុខ​ព្រលានយន្តហោះ សង្កាត់ចោមចៅទី៣ ខ័ណ្ឌពោធិ៍សែនជ័យ នាម៉ោង៣ជិតភ្លឺ​នេះ បានធ្វើឲ្យរថយន្តមានការខូចខាតទាំងស្រុង។

តួយ៉ាង រថយន្តដែលគេត្រូវបានស្គាល់ជាមាក់​ NX200t ត្រូវបានដាច់ជា២កំណាត់ទាំងស្រុង ដោយសាក្សីបានរៀបរាប់ថា រថយន្តមួយនេះ បានបេីកបរក្នុងល្បឿនលឿន ហើយរួចមក បានរេចង្កូតទៅបុកបង្គោលខ្សែភ្លេីង​ ខ្ទាតទៅបុកជញ្ជាំង​ហាងកាហ្វេ​បាក់បែកខូចខាតខ្ទេចខ្ចី អ្វីដែលគួរឲ្យរន្ធត់ចិត្តជាខ្លាំងនោះគឺ ក្នុងហេតុការណ៍នេះងអ្នកបេីកបរកៀបជាប់ក្នុងរថយន្តស្លាប់គួរឲ្យអាណោយអាធម៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព​៖ បង​ ម៉េង​ សារព័ត៌មាន

សូមទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]