រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរមិនតិចទេ នៅចាំពីតារាជើងចាស់ ដែលមានទេពកោសល្យ គឺព្រឹទ្ធិចារ្យ ហ៊ុយ ពុធ ដែលជា ផលិតករភាពយន្ត​ អ្នកដឹកនាំចម្រៀងខារ៉ាអូខេ​ សែនជំនាញមួយរូបរបស់កម្ពុជា លើសពីនេះទៅទៀត រូបលោក បានកសាងកេរ្ត៍ឈ្មោះល្បីល្បាញក្នុង អាជីពជាសិល្បករ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

តែផ្ទុយទៅវិញ ថ្មីៗនេះ បែរជាទទួលដំណឹងក្រៀមក្រំ ដោយរូបលោក បានទទួលមរណភាពនៅវេលាម៉ោង ២០ នឹង ១៥ នាទីនាថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២២១ នៅក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ (ដោយការធ្វើតេស្ត កូវីត ១៩ គឺ អវិជ្ជមាននឹងបញ្ជាក់ពី ឃុំ សង្កាត់)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា សពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ កំពុងរៀបចំដំណើរការ ​ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

  ព្រឹទ្ធិចារ្យ ហ៊ុយ ពុធ
  ព្រឹទ្ធិចារ្យ ហ៊ុយ ពុធ
រូបភាព
រូបភាព

ប្រភព ៖ Huy Boramy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]