រាជធានីភ្នំពេញ ៖ ជាក់ស្តែង អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ទើបតែប្រកាស រកឃើញ ផ្សារទំនើប ឡាក់គី សាខាជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​​ ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដបម្លែងថ្មី ដោយសារតែ អ្នកជំងឺបានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ នៅថ្ងៃទី ២៧ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤:៥០ ដល់ ១៥:១០។

តែផ្ទុយទៅវិញ ថ្មីៗនេះ ទំព័រផ្លូវការខាងលើនេះ បានធ្វើបច្ចុប្បន្នភាព ដោយលទ្ធផល នៃប្រតិបត្តិការចុះ យកសំណាកបុគ្គលិក​ នៅទីតាំងខាងលើ រកឃើញវិជ្ជមានម្នាក់ ខណៈបុគ្គលិកសរុបចំនួន ៣៤នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកជំងឺឆ្លងនោះ មិនទាន់បានលទ្ធផលនៅឡើយ ថាតើជា ជំងឺកូវីដធម្មតា ឫជាជំងឺកូវីដបម្លែងថ្មី ដែលខណៈនេះ នៅក្នុងដំណាក់កាលសង្ស័យនៅឡើយ៕

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]