តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ អតីតតារាជើងចាស់ មានឈ្មោះបោះសម្លេងនៅក្នុងវិស័យសិល្ប:កាលពីជាង៦០ប្លាយឆ្នាំមុន លោកតា រិទ្ធ សារី បច្ចុប្បន្នមានអាយុ ៨០ឆ្នាំ បាននឹងកំឪពុងមានជំងឺរួមរឹតប្រចាំកាយ និងកំពុងតែសំរាកព្យាបាលនៅបាត់ដំបង ស្របពេលដែលលោកតាត្រូវមានបន្ទុកនៅចិញ្ចឹមចៅៗ២នាក់ក្នុងផងដែរ ព្រោះឪពុកម្តាយរបស់គេចេញទៅធ្វើការងារនៅប្រទេសថៃហើយ ហើយត្រូវជាប់គាំងនៅទីនោះដោយសារបញ្ហាជំងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពរបស់គាត់កាន់តែជួបការលំបាកបន្ថែមទៀត។
សូមរំលឹកផងដែលថា តារាសម្តែងជើងចាស់ លោកតា រិទ្ធ សារី ធ្លាប់បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជនខ្មែរ កាលពីកំឡុងទសវត្សទី៦០ តាមរយ:ការសម្តែងខ្សែភាពយន្តជាច្រើនក្នុងនាមជាតួនាយរងដ៏មានសមត្ថភាពមួយរូប ប៉ុន្មានមកដល់បច្ចុប្បន្ននេះ កូនខ្មែរមួយចំនួនហាក់មិនស្គាល់លោក ដោយសារតែតារាជើងចាស់រូបនេះបាត់មុខពីសិល្ប: ព្រោះបញ្ហាសុខភាពផ្ទាល់ខ្លួន៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]