បរទេស៖ Lauren Goodger កើតឆ្នាំ ១៩៨៦ គឺជាតារាសម្តែងនិងម៉ូដែលជនជាតិអង់គ្លេសដ៏ល្បីល្បាញម្នាក់ ។ នៅខែតុលាឆ្នាំ ២០២០ នាងនិងមិត្តប្រុសរបស់នាងឈ្មោះ Charles Drury បានប្រកាសជាសាធារណៈអំពីទំនាក់ទំនងរបស់ពួកគេ ក្នុងនោះ នៅខែមករាអ្នកទាំងពីរក៏បានប្រកាសពីការពោពោះកូនស្រីដំបូងរបស់ពួកគេផងដែរ។
យោងតាមសារព័ត៌មាន Mirror នៅថ្ងៃទី ២ ខែសីហានៅក្នុងបទសម្ភាសន៍ចុងក្រោយ Lauren Goodger ដែលជាតារាម៉ូដែលរបស់ចក្រភពអង់គ្លេស បានមកចែករំលែកអំពីការផ្ដល់កំណើតដ៏គួរឱ្យចងចាំរបស់នាង យោងតាមការពិពណ៌នារបស់ Goodger នាងមានអារម្មណ៍ដូចជានាងបានស្លាប់ខណៈដែលនាងឆ្លងកាត់ការឈឺចាប់ក្នុងក្នុងការសម្រាលកូន ដែលមានរយៈពេលរហូតដល់ ៧ ម៉ោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ Lauren Goodger និងមិត្តប្រុស Charles Drury បានស្វាគមន៍កូនស្រីដំបូងរបស់ពួកគេនៅក្នុងខែកក្កដា ដោយទារកបានកើតបីថ្ងៃមុន។ តារាម៉ូដែលស្រីរូបនេះបាននិយាយថានាងសម្រេចចិត្តសម្រាលកូននៅផ្ទះដោយមិនប្រើថ្នាំបំបាត់ការឈឺចាប់ បច្ចុប្បន្នសុខភាពរបស់ម្តាយនិងកូនស្រី Lauren Goodger មានស្ថិរភាពល្អខ្លាំងណាស់។
លើសពីនេះLauren បានចែករំលែកជាមួយ Ok! Magazine ថា៖
មិនតែប៉ុណ្ណោះ តារាម៉ូដែលស្រីរូបនេះក៏បានបន្ថែមទៀតថា ការសម្រាលកូនគឺជារឿងពិបាកបំផុតដែលនាងមិនធ្លាប់មានក្នុងជីវិតរបស់នាង។ អ្វីដែលពិសេសជាងនេះទៅទៀតនោះតារាម៉ូដែលស្រីរូបនេះបានជ្រើសរើសសម្រាលកូនដោយធម្មជាតិនៅផ្ទះដូច្នេះវាកាន់តែគួរឱ្យចងចាំ។
នេះបើយោងតាមឆ្មបដែលបានជួយ Goodger សម្រាលកូន បាននិយាយថានៅក្នុងអាជីពរបស់នាងនាងមិនដែលជួបអ្នកណាសម្រាលកូននៅផ្ទះបែបនេះទេ យ៉ាងណាមិញ តារាម៉ូដែលស្រីរូបនេះបញ្ជាក់ថាការមានកូនគឺជារឿងល្អបំផុតនៅលើពិភពលោក៕
ប្រភព៖ ZingNews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]