ចិន៖ នៅថ្ងៃទី ២ ខែសីហា យោងតាម ទំព័រ Sina បានរាយការណ៍ថា តារាចម្រៀងប្រុស លោក Pan Wei Bo បានធ្វើការឆ្លើយតបទៅនឹងព័ត៌មាន ដែលថា លោកគឺជាអ្នករួមគំនិតក្នុងករណីរំលោភ ជាមួយនឹង លោក Wu Yifan ព្រមជាមួយនឹងករណីប្រើប្រាស់គ្រឿងញៀន ដោយនៅក្នុងនោះ តារាចម្រៀងប្រុសជនជាតិតៃវ៉ាន់រូបនេះ បានបដិសេធថា លោកមិនបានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់នោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ បានស្នើឱ្យគណនីដែលផ្សព្វផ្សាយពាក្យចចាមអារាមមិនពិតនេះ ឲ្យលុបចោលនូវការផ្សាយបរិហារកេរ្តិ៍ និងធ្វើការសុំទោសជាសាធារណៈ ថែមទៀតផង។ ម៉្យាងវិញទៀត ភាគីខាង Pan Wei Bo ក៏បានលើកឡើងទៀតថា ពួកគេនឹងប្តឹងបុគ្គលដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីការពារកិត្តិយសនិងមុខមាត់របស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ស្របពេលនោះដែរ ដោយនៅល្ងាចថ្ងៃទី ១ ខែសីហាកន្លងទៅនេះ តារាចម្រៀងប្រុស លោក JJ Lin ក៏បានធ្វើសកម្មភាពដូចគ្នា ជាមួយនឹងការបដិសេធពីពាក្យចចាមអារ៉ាមមួយនេះ ដោយកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកទាំងពីរ ក៏ត្រូវបានលេចលឺនូវពាក្យចចាមអារ៉ាមថា ពួកគេជាអ្នកសមគំនិតជាមួយនឹង លោក Wu Yifan ក្នុងករណីរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ផងដែរ។ យ៉ាងណាមិញ អ្នកទាំងពីរ ក៏បានប្រកាសថា ពួកគេនឹងសុំអន្តរាគមន៍តាមផ្លូវច្បាប់ បន្ទាប់ពីមានព័ត៌មានថា ជាអ្នករួមគំនិតនៅក្នុងករណីរឿងក្ដីមួយនេះ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]