តារាកម្សាន្ត: កាលពីពេលកន្លងទៅថ្មីៗនេះ សារព័ត៌មានដ៏ល្បីឈ្មោះមួយរបស់ប្រទេសវៀតណាមមានឈ្មោះថា Soha.VN បានធ្វើការចុះផ្សាយពីព្រះនាងតូចនរោត្តមជេនណា ដោយបានចុះផ្សាយពីព្រះនាងតូចយ៉ាងដូច្នេះថា÷

ព្រះនាង នរោត្តមជេនណា ប្រសូតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ នៅទីក្រុងប៉ារីសប្រទេសបារាំង ហើយព្រះនាងគឺជាបុត្រីទី ២ នៅក្នុងគ្រួសារខ្សែរាជវង្សក្រុងកម្ពុជា ដោយមានព្រះបិតាជាជនជាតិបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះនាងនរោត្តមជេនណា ត្រូវជាព្រះរាជនត្តារបស់សម្តេចនរោត្តមចក្រពង្ស និងត្រូវជាព្រះរាជនត្តាទួត របស់សម្តេចនរោត្តមសីហនុ។ ត្រឹមវ័យ ១០វស្សាមែនពិត ប៉ុន្តែព្រះនាងមានរូបសម្រស់ស្រស់ស្អាតនិងថ្លៃថ្នូរដែលជាពិតជាសាកសមឥតទាស់ក្នុងនាមជាខ្សែរាជវង្ស។

សូមរំលឹកផងដែលថា ព្រះនាងតូចនរោត្តមជេនណាបានប្រសូតនៅប្រទេសបារាំង ប៉ុន្តែបានវិលត្រឡប់មករស់ជាមួយគ្រួសាររបស់ព្រះនាងនៅប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ ២០១៥ ។ ទោះបីជាព្រះនាងមានអាយុតែ ១០វស្សា ក៏ដោយក៏ព្រះនាងត្រូវបានគេចាត់ទុកថាជាសមាជិកនៃខ្សែរាជវង្សមួយព្រះអង្គដែលមានភាពលេចធ្លោ និងមានព្រះភ័ក្រ្កស្រស់ស្អាត។

ក្នុងនាមជាសមាជិកនៃគ្រួសាររាជវង្សព្រះនាងតូចនរោត្តមជេនណា ត្រូវបានចិញ្ចឹមបីបាច់និងបង្រៀនក្នុងស្ថានភាពល្អប្រសើរ។ ព្រះនាងចេះ ៥ ភាសារួមមានខ្មែរអង់គ្លេស បារាំង ចិន ថៃហើយអាចនិយាយនិងអានភាសាទាំងនេះបានយ៉ាងស្ទាត់ជំនាញ។ នៅក្នុងជីវិតពិតព្រះនាងតូចត្រូវបានគេចាត់ទុកថាជាក្មេងស្រីឆ្លាត និងមានព្រះសមត្ថភាពមួយអង្គ។ ក្រៅពីសកម្មភាពសិល្បៈព្រះនាងក៏ត្រូវបានមនុស្សគ្រប់គ្នាស្រឡាញ់ដោយសារតែទឹកចិត្តសប្បុរសរបស់ព្រះនាង ដោយជារឿយៗព្រះនាងតែងតែបរិច្ចាគប្រាក់សន្សំរបស់ព្រះនាងដើម្បីជួយដល់កុមារក្រីក្រ។

ដោយមានឋានៈខ្ពង់ខ្ពស់ និងកេរ្តិ៍ឈ្មោះដ៏អស្ចារ្យព្រមទាំងចិត្តសប្បុរស ព្រះនាងតូចជេនណាមានឥទ្ធិពលយ៉ាងខ្លាំងចំពោះយុវជនកម្ពុជា៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

ប្រភព: Soha.VN

ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា
ព្រះនាង នរោត្តមជេនណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]