ហ្វីលីពីន៖ តារាស្រីប្រចាំប្រទេសហ្វីលីពីន Marian Rivera ហៅ ម៉ារីម៉ា ជាតារាស្រីប្រចាំប្រទេសហ្វីលីពីនមួយរូប ជាពិសេសអ្នកដែលនិយមតែងតែគាំទ្រ និងតាមដានរឿងភាគហ្វីលីពីន ច្បាស់ណាស់ពិតជាធ្លាប់បានស្គាល់ គូស្វាមី-ភរិយា មួយគូដ៏សែនផ្អែមល្អែម គឺ លោក Dong Dantes ដែលធ្លាប់បានសម្ដែងជា សូជីអូ បានកំពុងកសាងជីវិតគ្រួសាររស់នៅយ៉ាងមានសុភមង្គល បន្ទាប់ពីមានកូនប្រុស ស្រី ២នាក់សុទ្ធតែគួរស្រលាញ់។ 

ជាមួយគ្នានេះ ដូចដែលអ្នកគាំទ្រតារាស្រីរូបនេះផ្ទាល់បានដឹងស្រាប់ហើយថា ម៉ារីម៉ា និង លោក សូជីអូ ជាតារាសម្ដែងមួយរូបដែល មានទាំងសមត្ថភាព និងរូបសម្រស់ស្រស់សង្ហាស្អាតខ្លាំង តែបើក្រឡេកទៅមើលមុខមាត់កូនៗនាងវិញ ឃើញថា ពួកគេពិតជាមានរូបសម្បត្តិស្រស់ស្អាតមិនចាញ់នាង និងស្វាមីប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅមុននេះបន្តិច Marian Rivera បានធ្វើការបង្ហោះរូបកូនប្រុសស្រីរបស់នាង នៅលើបណ្ដាញសង្គមជាច្រើនសន្លឹក ដែលជាថ្ងៃនេះជាខួបកំណើតរបស់ស្វាមីនាងផងដែរ។ ដោយបច្ចុប្បន្ន ក្មេងស្រីប្រុសរូបនេះ កំពុងរីកលូតលាស់ធំធាត់ទៅហើយ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ពួកគេកាន់តែមានរូបសម្រស់ស្រស់ស្អាតសង្ហាគួរឲ្យក្នាញ់ ជាពិសេសនៅពេលដែលថតរូបជិតគ្នាបែបនេះមើលក្មេងៗដូចគ្នាសឹងច្រលំថាកូនភ្លោះអញ្ចឹង៕

សូមទស្សនារូបភាពខាងក្រោម៖

 Marian Rivera និង ស្វាមី
Dong Dantes និង កូនៗ
 Marian Rivera និងកូនស្រី
កូនៗ Marian Rivera
កូនៗ Marian Rivera
កូនៗ Marian Rivera
កូនៗ Marian Rivera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]