បរទេស៖ ងាកមកចាប់អារម្មណ៍ និងស្គាល់អំពី កូនភ្លោះដែលមកពីប្រទេសផ្សេងៗគ្នាទាំងប៉ុន្មាននាក់ខាងក្រោមនេះ អាចនិយាយបានថា ពួកគេកំពុងមានឈ្មោះល្បីល្បាញខ្លាំងមិនចាញ់តារាៗមួយចំនួននោះឡើយ។
ហើយបើនិយាយពីរូបសម្រស់របស់គេម្នាក់ៗ យើងឃើញថា កូនភ្លោះស្រីទាំង ៥គូនេះ ពួកគេពិតជាពូកែខាងលេងស្ទាយ៍តែងខ្លួនខ្លាំងមែនទេន។ ហើយរាល់ស្ទាយ៍នីមួយៗ បង្ហាញឲ្យឃើញថា ពួកគេស្អាតៗ ទាន់សម័យ ប្រើប្រាស់របស់របរប្រ៊េនៗ ហាយសូមិនធម្មតា ជាហេតុធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធើណេត មានការចាប់អារម្មណ៍ពេញចិត្ត និងសរសើរពួកគេសឹងគ្រប់គ្នា៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.Ellie និង Daisey O'Donnell
កូនភ្លោះជនជាតិអង់គ្លេសពីរនាក់នេះ បានចាប់ផ្តើមមានឥទ្ធិពលខ្លាំងលើបណ្តាញសង្គម ដោយសារតែរូបរាងដ៏ស្អាត និងការស្លៀកពាក់ឡូយឆាយរបស់នាង។ ហើយពេលនេះពួកគេថែមទាំងជាម្ចាស់ប្រ៊េនម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួនទៀត។
២.Simi និង Haze Khadra
អ្នកទាំងពីរមានប្រជាប្រិយភាពខ្លាំង នៅប្រទេសអារ៉ាប៊ីសាអូឌីត និងតែងតែបង្ហាញខ្លួនជាមួយម៉ាកល្បី ៗជាច្រើន។ នៅអាយុ ១៤ ឆ្នាំ អ្នកទាំងពីរបានចូលរួមកម្មវិធីបង្ហាញម៉ូតមួយនៅ Paris Fashion Week។ ពួកគេត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីរបស់ម៉ាក Chanel Louis Vuitton និង Bvlgari ជាដើម។
៣.Ashley និង Kate
កូនភ្លោះមកពីអាមេរិកពីរនាក់នេះ មានភាពល្បីល្បាញតាំងពីកាលពី ៤ ឆ្នាំមុន។ ហើយនៅពេលនោះ ពួកគេបានទាញយកផលប្រយោជន៍ ពីប្រជាប្រិយភាពនៅលើបណ្តាញសង្គមរបស់ពួកគេ យកមកធ្វើជាអាជីវកម្មម៉ូតផងដែរ។
៤.Lucy និង Lydia Connell
បន្ទាប់ពីប្ដូរទៅរស់នៅទីក្រុងឡុងដ៍ (ប្រទេសអង់គ្លេស) អាជីពរបស់បងប្អូនស្រីភ្លោះនេះ មានការរីកចម្រើនខ្លាំង។ ដំបូងពួកគេទាក់ទាញការចាប់អារម្មណ៍ហ្វេនៗ ជាមួយនឹងវីដេអូបង្រៀនការតុបតែងខ្លួន ការស្លៀកពាក់ ហើយបន្ទាប់មកក៏បានចងក្រងជាសៀវភៅ។ បើប្រៀបធៀបទៅនឹងកូនភ្លោះផ្សេងទៀត ពួកគេត្រូវបានមនុស្សជាច្រើនចាត់ទុកថា ពិបាកនឹងសម្គាល់ណាស់ ដោយសារតែស្ទីលតែងខ្លួនរបស់ពួកគេ តែងតែមានសម្លៀកបំពាក់ដូចគ្នាជានិច្ច។
៥.Elizabeth និង Victoria Lejonhjärta
កូននភ្លោះរូបនេះ មកពីប្រទេសស៊ុយអែត ដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ គឺម៉ូតសក់ dreadlocks ដ៏ទាន់សម័យរបសគេផ្ទាល់តែម្ដង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]