ភ្នំពេញ៖ យោងទៅតាមរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហោះលើផេកជាផ្លូវការរបស់​ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានរាយការណ៍មកថា ក្រុមលោកគ្រូពេទ្យស័្មគ្រចិត្ត បានចុះអត្តរាគមន៍ភ្លាមៗ សង្ស័យមានជាប់ពាក់ព័ន្ធជាមួយអ្នកដែលបានឆ្លង វីរុសកូវីដ១៩ បំប្លែងថ្មី Delta ទៅលេីអាជីវករផ្សារសិនជូរីផ្លាហ្សា។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ ប្រតិបត្តិការស្វែងរកនេះ ត្រូវបានចុះធ្វើសកម្មភាពភ្លាមៗ  ដែលក្រុមគ្រូពេទ្យ បានស្រាវជ្រាវ រកតេស្ដសំណាកអ្នកអាជីវករផ្សារមួយនេះ ជាច្រើននាក់​​ ដោយក្នុងគេមិនទាន់បានដឹងថា​ ចំនួនតួលេខ ថាមានផ្ទុកវីរុសកូវីដ មានចំនួនប៉ុន្មាននោះទេ ហេតុដូច្នេះ បើសិនជាមានព័ត៌មានបន្ថែមពីនេះទៀត ខាងក្រុមការងារ ខ្មែរឡូតនឹងធ្វើការចុះផ្សាយបន្ថែមលើពីនេះ​ដូច្នេះដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមទស្សនារូបភាពខាងក្រោម៖

គេរៀបចំយកសំណាក
គេរៀបចំយកសំណាក
គេរៀបចំយកសំណាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]