ខេត្តកណ្តាល៖ វីរុសកូវីដ១៩បំប្លែងថ្មីដែលតា ត្រូវបានរកឃើញនៅក្នុងខេត្តកណ្តាលហើយ។ នេះបើតាមការបញ្ជាក់របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
យោងតាមប្រភពព័ត៍មានបានឱ្យដឹងថា អាជ្ញាធរខេត្តកណ្តាលបានមានប្រសាសន៍ វីរុសបំប្លែងថ្មីដែលតានេះ ត្រូវបានរកឃើញពីរករណី មួយករណីរកឃើញលើអ្នកជំងឺនៅក្នុងស្រុកល្វាឯម និងម្នាក់ទៀតនៅស្រុកកោះធំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការបញ្ជាក់ពីលោកអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មីទី១ រកឃើញលើកម្មករម្នាក់ពីភ្នំពេញ និងករណីមួយទៀតរកឃើញអ្នកជំងឺជាចុងភៅ នៅក្នុងស្រុកកោះធំ។
ក្នុងនោះដែរ អាជ្ញាធរសុខាភិបាល កំពុងតែស្រាវជ្រាវរកប្រភពដើមនៃករណីទាំងពីរនេះផងដែរ។
សូមជម្រាបដែរថា វិធានការបិទទីតាំងដែលមានហានិភ័យខ្ពស់ត្រូវបានអនុវត្តទូទាំងខេត្តកណ្តាលហើយអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលហ៊ានបំពានបំរាមនេះ។
គួររំលឹកផងដែរថា នៅយប់ថ្ងៃទី ១ ខែសីហាឆ្នាំ ២០២១ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសមួយដោយនិយាយថាពួកគេបានរកឃើញករណីថ្មីចំនួន ១០៩ នៃមេរោគដែលតានៅចន្លោះថ្ងៃទី ៣១ ខែកក្កដាដល់ថ្ងៃទី ១ ខែសីហាឆ្នាំ ២០២១៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]