តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ លោក Shayne Tingle ដែលត្រូវជាជាមិត្តជិតសិ្នទ្ធបំផុតរបស់តារាសម្ដែង ហូលីវូដដ៏ល្បីល្បាញ លោក Paul Walker តួឯកប្រុសក្នុងរឿង Fast&Furious ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ក្រទ្បាប់រថយន្តក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពី៨ឆ្នាំមុននោះ បានបរិច្ចាគអណ្ដូងទឹកថ្មីមួយនេះជូនលោកយាយម្នាក់នៅឃុំសំបួរ ខេត្តសៀមរាបដើម្បីឧទិ្ទសកុសលនេះជូនវិញ្ញណក្ខន្ធលោក Paul Walker ដែលជាបុគ្គលម្នាក់ចូលចិត្តធ្វើការងារជួយសង្គមបំផុត ។
សូមរំលឹកផងដែលថា លោក Paul Walker គឺជាតារាប្រុសហូលីវូដដ៏ល្បីល្បាញ និងមានឈ្មោះបោះសម្លេងមួយរូបនៅក្នុងពិភពលោក ដោយលោកធ្លាប់សម្តែងជាតួឯកក្នុងរឿងប្រណាំងឡានដ៏ល្បីល្បាញ Fast&Furious និងធ្លាប់បានឈ្នះពានរង្វាន់ជាច្រើននៅក្នុងអាជីពជាតារាសម្តែងតួយ៉ាងដូចជាMTV movie Award, Teen choice Movie Awardផងដែលនោះ ប៉ុន្តែជារឿងអកុសល តារាប្រុសរូបនេះបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង៣និង៣០នាទីរសៀល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]