ចិន៖ ទោះជាធ្លាប់ទទួលរងនូវការរិះគន់ជាច្រើន ទៅលើការតែងខ្លួន និងរូបសម្រស់ កាលពីពេលកន្លងមក តែតារាស្រី Liu Yifei ហៅ សៀវ ឡុងនី នៅតែអាចរក្សាប្រជាប្រិយភាព និងទាញយកចិត្តទស្សនិកជន ឲ្យមកតាមដានពីសកម្មភាពរបស់នាងជាប្រចាំ ផងដែរ។

ដោយឡែក ថ្មីៗនេះ តាមរយៈទំព័រ Sohu បានរាយការណ៍ឲ្យដឹងថា មានម៉ាកនាឡិកាដ៏ល្បីមួយ បានចែករំលែកឃ្លីប ព្រមទាំងឈុតរូបថតផ្សព្វផ្សាយពាណិជ្ជកម្មថ្មីជាច្រើនសន្លឹករបស់ Liu Yifei  ដែលអាចនិយាយបាន អស់រយៈពេលយ៉ាងយូរហើយ ដែលតារាស្រីរូបនេះ មានការសម្តែងទេពកោសល្យ បង្ហាញពីរូបសម្រស់របស់នាងម្ដងទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរូបភាពទាំងនោះ Liu Yifei ពិតជាបានបង្ហាញនូវភាពស្រស់ស្អាត ជាមួយនឹងការតុបតែងខ្លួនតាមបែបសាមញ្ញ ជាពិសេស ក៏បានបង្ហាញពីមុខមាត់ភ្លឺរលោង ច្រមុះស្រួច សក់វែងអន្លាយ ព្រមទាំងរូបរាងស្លីមស្អាតមានមន្តស្នេហ៍ និងមានភាពសាកសមយ៉ាងខ្លាំង ដែលរូបភាពដ៏លេចធ្លោនេះ ទទួលបានការពេញចិត្ត និងកំពុងតែឆក់យកចិត្តអ្នកគាំទ្រជាច្រើន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Liu Yifei 
 Liu Yifei 
រូបភាពថ្មីរបស់ Liu Yifei 
រូបភាពថ្មីរបស់ Liu Yifei 
រូបភាពថ្មីរបស់ Liu Yifei 
រូបភាពថ្មីរបស់ Liu Yifei 
រូបភាពថ្មីរបស់ Liu Yifei 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]