ភ្នំពេញ៖ ពិសេសអីម៉្លេះ! ក្រុមហ៊ុន Panasonic Cambodia បានបញ្ចេញម៉ូដែលម៉ាស៊ីនត្រជាក់ XU ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១ ដែលមានមុខងារប្រើប្រាស់ដ៏អស្ចារ្យ ហើយនៅមានកម្មវិធីប្រូម៉ូសិនពិសេស បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង ដ៏អស្ចារ្យទៀត ដែលផ្តល់ឱកាសឈ្នះរង្វាន់ដល់អតិថិជនទូទាំងប្រទេស។
Panasonic Cambodia រៀបចំកម្មវិធីចាប់រង្វាន់នេះឡើងក្នុងគោលបំណង ចង់ផ្តល់រង្វាន់លើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រផលិតផល Panasonic ដែលកម្មវិធីនឹងចាប់ផ្តើមពីថ្ងៃនេះរហូត ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ អតិថិជនទាំងអស់នឹងមានឱកាសចូលរួមផ្សងសំណាង រាល់ការទិញម៉ូដែលម៉ាស៊ីនត្រជាក់ប្រភេទ ជាប់នឹងជញ្ជាំងណាមួយ នៅតាមបណ្តាហាងដៃគូចែកចាយរបស់ក្រុមហ៊ុន Panasonic នៅទូទាំងប្រទេស ដូចជា ផ្សារទំនើបអ៊ីអនម៉ល, ហាង ណូជីម៉ា, ក្រុមហ៊ុន KFour, ក្រុមហ៊ុន Sunsimexco និងហាងលក់ផលិតផលអេឡិចត្រូនិក Bluetronics ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេស បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង រៀបចំឡើងជាមួយនឹងការណែនាំនូវម៉ូដែលថ្មី XU ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១ ដែលអាចភ្ជាប់កម្មវិធីគ្រប់គ្រងបញ្ជាម៉ាស៊ីនត្រជាក់ តាមអ៊ីនធឺណិត(Wifi) តាមរយៈកម្មវិធី Panasonic Comfort Cloud App ដែលធ្វើឲ្យអ្នកកាន់តែងាយស្រួល ក្នុងការគ្រប់គ្រងបញ្ជាម៉ាស៊ីនត្រជាក់បានគ្រប់ពេល គ្រប់ទីកន្លែង។
ម៉ាស៊ីនត្រជាក់ម៉ូដែលថ្មី XU ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១ នេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានមុខងារប្រើប្រាស់ពិសេសៗគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដូចជា ការការពារដ៏ពិសេសពីបាក់តេរី និងមេរោគដោយ nanoe ពេញ ២៤ម៉ោង ដោយមានបំពាក់នូវឧបករណ៍ផលិត nanoe-X ជំនាន់ថ្មី ដែលមានសមត្ថភាពអាចផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីល (ឬហៅថា រ៉ាឌីកាល់ OH) ដល់ទៅ ៩៦6 ទី្រលានក្នុងមួយវិនាទី។ គុណប្រយោជន៍របស់វា អាចទប់ស្កាត់មេរោគ បាក់តេរី និងការបំពុលផ្សេងៗដែលមាននៅក្នុងខ្យល់អាកាស ឬតោងស្អិតជាប់នៅលើគ្រឿងបរិក្ខារផ្សេងៗ ថែមទាំងជួយកម្ចាត់ក្លិនមិនល្អ និងផ្តល់សំណើមដល់ស្បែកសរសៃសក់ថែមទៀត។ ក្នុងនោះក៏មានបច្ចេកវិទ្យា nanoe-G មានឧបករណ៍ចាប់សញ្ញាណអាចកម្ចាត់ល្អងធូលីតូចៗ ទំហំ PM2.5 បានយ៉ាងមានប្រសិទ្ធភាព ហើយក៏មានបំពាក់ i-Auto X ជាមួយឧបករណ៍ចាប់សញ្ញាណសំណើម និងផ្លិតបក់ Aerowings ថ្មី ឆ្លាតវៃជាងមុន។ ពិសេសមួយទៀតនោះ គឺបច្ចេកវិទ្យាទំនើប Eco+AI ដែលជួយផ្តល់នូវការសន្សំថាមពល រួមជាមួយនឹងភាពងាយស្រួលក្នុងការដំឡើង និងសេវាកម្មគួរជាទីពេញចិត្ត។
រាល់ការទិញម៉ាស៊ីនត្រជាក់ អតិថិជននឹងទទួលបានប័ណ្ណផ្សងសំណាង១សន្លឹក រួមជាមួយការផ្តល់ជូនសេវាកម្មដំឡើងដោយឥតគិតថ្លៃ ឬ ជើងទម្រតួម៉ាស៊ីនត្រជាក់បំពាក់នៅក្រៅផ្ទះមួយ ដោយឥតគិតថ្លៃ។
កម្មវិធីចាប់រង្វាន់នេះ នឹងផ្តល់សំណាងឈ្នះរង្វាន់ ដល់អ្នកឈ្នះដល់ទៅ ៥០នាក់ មានឱកាសឈ្នះម៉ូតូ ៥ គ្រឿង ម៉ាស៊ីនបោកសម្លៀកបំពាក់ ១០គ្រឿង ទូទឹកកក ១៥គ្រឿង និងទូរទស្សន៍ ២០គ្រឿង។
អ្នកឈ្នះនឹងត្រូវបានចាប់ឆ្នោត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ហើយបញ្ជីឈ្មោះអ្នកឈ្នះ នឹងត្រូវប្រកាសនៅលើផេកហ្វេសប៊ុកផ្លូវការ Panasonic Cambodia មួយថ្ងៃក្រោយបន្ទាប់ពីថ្ងៃចាប់ឆ្នោត។ ក្រុមការងារតំណាង Panasonic Cambodia នឹងទាក់ទងអ្នកឈ្នះរង្វាន់ ដើម្បីមកបើករង្វាន់។
Panasonic Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រយ៉ាងខ្លាំងក្លា ក្នុងការទិញនិងប្រើប្រាស់ផលិតផលគ្រឿងអេឡិចត្រូនិក Panasonic ដែលមានលក់ និងចែកចាយទូទាំងប្រទេសកម្ពុជា។ យើងប្តេជ្ញា នឹងមានរៀបចំកម្មវិធីប្រូម៉ូសិនឲ្យបានច្រើនជូនអតិថិជន ដើម្បីបង្ហាញពីការដឹងគុណដល់អតិថិជនស្មោះត្រង់របស់យើងទូទាំងប្រទេស ដែលបានបន្តគាំទ្រ និងជឿជាក់លើគុណភាពរបស់ម៉ាក Panasonic ។ សូមអតិថិជនទាំងអស់កុំភ្លេចសួររកប័ណ្ណធានា ដើម្បីទទួលបានអត្ថប្រយោជន៌ជាច្រើនពី Panasonic មានដូចជា សេវាកម្មជួសជុលនិងធានាពេញមូយឆ្នាំ ជៀសវាសការទិញផលិតផលមិនមានការធានាពីក្រុមហ៊ុន។
ព័ត៌មានថ្មីៗទាក់ទងនឹងការផ្តល់ជូនពិសេសនាពេលខាងមុខនេះ នឹងត្រូវបានប្រកាសនៅលើផេកហ្វេសប៊ុកផ្លូវការ Panasonic Cambodia គេហទំព័រ៖ https://www.panasonic.com/kh/
អំពី Panasonic
Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោក ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអេឡិចត្រូនិច និងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិក សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លំនៅដ្ឋាន រថយន្ត និង អាជីវកម្ម។ Panasonic បានប្រារព្ធខួប ១០០ ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨ ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៥២៨ និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន ៧២ នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន ៧,៤៩ ទ្រីលានយ៉េន គិតត្រឹមថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ ។ ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗ ទៅតាមប្រភេទផលិតផល ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់ថ្លា សម្រាប់អតិថិជនរបស់ខ្លួន។
Panasonic កម្ពុជា បង្កើតឡើងនៅក្នុងឆ្នាំ ២០១០ គឺជាការិយាល័យតំណាងចែកចាយផ្លូវការរបស់ Panasonic Singapore មកកាន់ប្រទេសកម្ពុជា ដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជា មានតួនាទីយ៉ាងសកម្មក្នុងការផ្តល់នូវបរិយាកាសរស់នៅកាន់តែប្រសើរដល់សង្គម និងសហគមន៍។
សម្រាប់ព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ៖ www.panasonic.com/kh ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]