ចិន៖ មហាសេដ្ឋី Tianqiao Chen គឺជាឈ្មោះដ៏លេចធ្លោមួយនៅក្នុងយុគសម័យអ៊ីនធឺណិតនៅប្រទេសចិនជាងមួយទសវត្សរ៍មុន លោកបានបង្កើតក្រុមហ៊ុនហ្គេមអនឡាញ Shanda Interactive Entertainment ហើយក្លាយជាមហាសេដ្ឋីនៅអាយុ ៣០ ឆ្នាំ។ដោយ បច្ចុប្បន្នមហាសេដ្ឋីរូបនេះបានចាកចេញពីប្រទេសចិន ហើយកម្រលេចឡើងនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ដោយលោកត្រូវបានគេនិយាយថា មានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៥ ពាន់លានដុល្លារ។

យ៉ាងណាមិញ បើក្រលេកមកមើលពី វិមានថ្មីរបស់មហាសេដ្ឋីចិន Tianqiaoដែលបានទិញក្នុងតម្លៃ ២៥លានដុល្លារនេះវិញ ដោយបានបង្កើតកំណត់ត្រាតម្លៃអចលនទ្រព្យនៅ San Marino ទីក្រុង Los Angeles ពោលគឺមហាសេដ្ឋី Chen បានទិញអចលនទ្រព្យនេះនៅក្នុងខែកក្កដាកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ វិមានថ្មីរបស់មហាសេដ្ឋី Chen ដែលបានបញ្ចប់នៅឆ្នាំ ១៩៣៤ មានផ្ទៃក្រឡាប្រហែល ១៣០០ ម៉ែត្រការ៉េ ដែលមានបន្ទប់គេង ៨ និងបន្ទប់ទឹក ១១ បើក្រលេកមើលទិដ្ឋភាពទាំងស្រុងរបស់វិមានដ៏ស្កឹមស្កៃមួយនេះគឺត្រជាក់ភ្នែកខ្លាំងមែនទែន ដោយមានទាំងបន្ទប់ ទទួលភ្ញៀវធំទូលាយ បន្ទប់គេងត្រូវបានរចនាឡើងក្នុងរចនាបថ ពាក់កណ្តាលបុរាណ ជាមួយនឹងបរិក្ខារទំនើបទាន់សម័យ ផ្ទះបាយមានការរចនាសាមញ្ញនិងមានមុខងារជាច្រើន លើសពីនេះ មានទាំងអាងហែលទឹក កន្លែងហាត់កីឡា ចំណតឡាន ថែមទាំងអមដោយធម្មជាតិជុំវិញយ៉ាងស្រស់បំព្រងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

មហាសេដ្ឋី Tianqiao Chen
ទិដ្ឋភាព វិមាន
ទិដ្ឋភាព វិមាន
ទិដ្ឋភាព ក្នុងវិមាន
ទិដ្ឋភាព ក្នុងវិមាន
ទិដ្ឋភាព ក្នុងវិមាន
ទិដ្ឋភាព ក្នុងវិមាន
ទិដ្ឋភាព ក្នុងវិមាន
ទិដ្ឋភាព ក្នុងវិមាន

ប្រភព៖ ngoisao.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]