ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០២ ខែសីហា​ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដោយឥតលក្ខខណ្ឌ មិនទាមទារក្របខណ្ឌរដ្ឋ ក្រោមការឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលនៃការចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមមុខជំនាញដូចខាងក្រោម៖

  • វេជ្ជបណ្ឌិត ចំនួន ២០រូប
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • បច្ចេកទេសមន្ទីរពិសោធន៍ ចំនួន ១០រូប
  • ព័ត៍មានវិទ្យា ចំនួន ០៥រូប
  • អ្នកបើកបររថយន្ត ចំនួន​ ០៣រូប។

លក្ខណៈសម្បត្តិដែលត្រូវជ្រើសរើសមានដូចខាងក្រោម​៖

១. ត្រូវមានអាយុចាប់ពី២០ឆ្នាំ ដល់៣៥ឆ្នាំ

២. មានសញ្ញាបត្រ ដែលទទួលស្គាល់ពីក្រសួងសុខាភិបាល ឬក្រសួងអប់រំ យុវជន និងកីឡា

៣.ត្រូវចេះប្រើប្រាស់កម្មវិធី Computer Microsoft Word, Microsoft Excel

៤. ស្មោះត្រង់ ខិតខំប្រឹងប្រែងតស៊ូ និងឧស្សាហ៍ព្យាយាមធ្វើការ និងមានទំនាក់ទំនងល្អ

៥. មានគំនិតច្នៃប្រឌិត អត់ធ្មត់ការងារ និងមានឆន្ទៈ ក្នុងការធ្វើការងារជាក្រុម

៦. មានក្រមសីលធម៍ល្អ និងគោរពបទបញ្ជាផ្ទៃក្នុង៕

សេចក្តីជូនដំណឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ
គ្រូពេទ្យយកសំណាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]