ភ្នំពេញ៖ កាលពីមុនអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញរូបភាពស្អាតៗ មានផ្ទៃខាងក្រោយព្រិលៗ និងខ្លះទៀតមានគ្រាប់ពន្លឺភ្លើងតូចៗ ព្រាលៗ ដែលភាគច្រើនគេតែងថតចេញពីកាមេរ៉ាអាជីពមែនអត់? ពេលនេះអ្នកទាំងអស់គ្នាលែងពិបាកនឹងស្ពាយយកកាមេរ៉ាអាជីពធំៗ ធ្ងន់ៗតាមខ្លួនទៀតហើយ។ OPPO បាននាំយកស្មាតហ្វូនត្រកូល Reno Series ម៉ូដែលថ្មីចុងក្រោយគេបង្អស់គឺ OPPO Reno6 Z 5G ដែលហ្វេនៗ អតិថិជន និងអ្នកនិយមស្រលាញ់ប្រ៊េន OPPO ប្រាកដជាបានដឹងរួចមកហើយថា OPPO Reno Series គឺតែងតែនាំមុខគេលើបច្ចេកវិទ្យាថតបែប Portrait ដ៏ទាន់សម័យ ទាក់ទាញ និងអាចផ្តិតយករូបភាពលេចធ្លោៗគ្រប់វិនាទីរបស់លោកអ្នកមិនឲ្យរំលងឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឧទាហរណ៍ជាក់ស្តែងមុខងារ «Bokeh Flare Portrait» លើស្មាតហ្វូន OPPO Reno6 Z 5G នេះអ៊ីចឹង គឺវាគាំទ្រទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយក្នុងការផ្តិតយកទេសភាពស្អាតៗ មិនថាពេលថ្ងៃ និងពេលយប់ គ្រប់ពេលវេលាគ្រប់ទីកន្លែងពីផ្ទៃខាងក្រោយធម្មតាប្តូរទៅជាផ្ទាំងព្រាលៗ និងមានពន្លឺអំពូលភ្លើងព្រិលៗបែបកាមេរ៉ាអាជីព DSLR ដែលធ្វើឲ្យលោកអ្នកកាន់តែរីករាយជាមួយរូបភាពប្រកបដោយពន្លឺស្រទន់បែបមនោសញ្ចេតនា និងមានភាពទាក់ទាញខ្លាំង។ ដូច្នេះបើចង់បានរូបភាពដ៏អស្ចារ្យស្អាតៗគ្រប់កាលទេសៈ សូមកុំភ្លេចជ្រើសរើស OPPO Reno6 Z 5G ផ្តិតយករូប Portrait ដ៏រស់រវើករបស់អ្នក។
ដោយឡែកសម្រាប់តម្លៃរបស់ស្មាតហ្វូនត្រកូល Reno ស៊េរីថ្មី OPPO Reno6 Z 5G ដែលទើបប្រកាសសម្ពោធកាលពីថ្មីៗនេះគឺមានតម្លៃត្រឹមតែ ៤១៩ដុល្លារ ប៉ុណ្ណោះ។ ហើយបើធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៧ ខែសីហា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកញ្ចប់កាដូតម្លៃរហូតដល់ទៅ ១៩៧ដុល្លារ រួមមានដូចជា៖ កង្ហារ (តម្លៃ ៣៩ដុល្លារ), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ ២៩ដុល្លារ), ប័ណ្ណធានាអេក្រង់រយៈពេល ៦ ខែ, និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ ១២៩ដុល្លារ) ភ្ជាប់ជាមួយគម្រោង Smart ធំហ្មង៎រយៈពេល ១២ សប្តាហ៍។ សូមរួសរាន់ធ្វើការកក់ទុកមុន (Pre Order) ឲ្យបានមុនដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងមានសំណាងចាប់កាន់ OPPO Reno6 Z 5G បានមុនគេ៕
ដើម្បីចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខ្លីខាងក្រោមនេះ ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]