ផ្លែឈើមានសារសំខាន់ណាស់ចំពោះសុខភាពរបស់យើង ពីព្រោះវាមានផ្ទុកវីតាមីនចម្រុះ និងជាតិរ៉ែ ដែលរាងកាយត្រូវការចាំបាច់។ យ៉ាងណាមិញ បើទោះបីជាយើងមានជំងឺទឹកនោមផ្អែមក៏ពិតមែន យើងនៅតែអាចញ៉ាំផ្លែឈើបានដដែល ប៉ុន្តែត្រូវជ្រើសរើសផ្លែឈើណាដែលមានជាតិស្ករទាបប៉ុណ្ណោះ ដើម្បីកុំឲ្យប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម។ ខាងក្រោមនេះ គឺជាផ្លែឈើដែលស័ក្ដិសមសម្រាប់អ្នកទឹកនោមផ្អែម។
ទំព័រដើមរបបអាហារគន្លឹះពីអាហារសុខភាពផ្សេងទៀត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ ដោយញ៉ាំផ្លែឈើទាំង៥នេះ
ផ្លែឈើមានសារសំខាន់ណាស់ចំពោះសុខភាពរបស់យើង ពីព្រោះវាមានផ្ទុកវីតាមីនចម្រុះ និងជាតិរ៉ែ ដែលរាងកាយត្រូវការចាំបាច់។ យ៉ាងណាមិញ បើទោះបីជាយើងមានជំងឺទឹកនោមផ្អែមក៏ពិតមែន យើងនៅតែអាចញ៉ាំផ្លែឈើបានដដែល ប៉ុន្តែត្រូវជ្រើសរើសផ្លែឈើណាដែលមានជាតិស្ករទាបប៉ុណ្ណោះ ដើម្បីកុំឲ្យប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម។ ខាងក្រោមនេះ គឺជាផ្លែឈើដែលស័ក្ដិសមសម្រាប់អ្នកទឹកនោមផ្អែម។
គណនា BMR – អត្រាដុតកាឡូរី នៅទីនេះ
១. ផ្លែឈើរី
ផ្លែឈើភាគច្រើនអាចបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់យើង ខណៈពេលដែលផ្លែឈើមួយចំនួនទៀតមានកម្រិតជាតិស្ករទាបដូចជាផ្លែឈើរីជូរជាដើម។ ពិតណាស់ ផ្លែឈើរីមានកាឡូរីទាប ប៉ុន្តែវាផ្ទុកជាតិសរសៃ ប៉ូតាស្យូម វីតាមីនC សារធាតុpolyphenols និងserotonin ដែលអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបានយ៉ាងល្អ ។
២. ផ្លែប៉េស
នៅរដូវភ្លៀងនេះ ផ្លែប៉េសគឺល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ពីព្រោះវាមានកម្រិតជាតិស្ករប្រហែល៤២ រួមទាំងកាឡូរីទាប។ ផ្លែប៉េសមួយផ្លែផ្ទុកកាឡូរី៥៩ និងកាបូអ៊ីដ្រាត១៤ក្រាម នេះបើយោងតាម USDA។ បន្ថែមពីនេះ វាក៏មានផ្ទុកវីតាមីនCចំនួន១០មិល្លីក្រាម និងប៉ូតាស្យូមចំនួន២៨៥មិល្លីក្រាម ដែលអាចពង្រឹងសុខភាពរាងកាយរបស់យើងបានយ៉ាងប្រសើរ។
៣. ផ្លែសារី
ជាមួយគ្នានេះដែរ អ្នកជំងឺទឹកនោមផ្អែមគប្បីញ៉ាំអាហារដែលសម្បូរទៅដោយជាតិសរសៃខ្ពស់ និងកម្រិតជាតិស្ករក្នុងអាហារទាប។ ចំណែកឯផ្លែសារីផ្ទុកទៅដោយជាតិសរសៃខ្ពស់ ហើយផ្លែឈើមួយប្រភេទនេះក៏អាចគ្រប់គ្រងទម្ងន់ខ្លួនបានយ៉ាងល្អថែមទៀតផង ពីព្រោះវាមានកម្រិតជាតិស្ករទាប គឺក្រោម៤០ ដែលល្អឥតខ្ចោះសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
៤. ផ្លែប៉ោម
ផ្លែប៉ោមមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាក៏ផ្ដល់គុណប្រយោជន៍ដ៏ច្រើនដល់រាងកាយរបស់យើងដូចគ្នា។ ជាមួយនឹងកាឡូរីទាប ផ្លែប៉ោមក៏ផ្ទុកជាតិសរសៃ និងវីតាមីនC ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ចូរញ៉ាំផ្លែប៉ោមទាំងសំបក ដើម្បីទទួលបានសារធាតុចិញ្ចឹម ជាមួយនឹងជាតិសរសៃបន្ថែម ព្រមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលការពារបេះដូងរបស់យើង។
៥. ផ្លែក្រូច
គ្រាន់តែញ៉ាំផ្លែក្រូច១ផ្លែ យើងនឹងទទួលបានវីតាមីនCដល់ទៅ៧៨% ដែលយើងត្រូវការប្រចាំថ្ងៃ។ ផ្លែឈើមួយមុខនេះមានកាបូអ៊ីដ្រាត១៥ក្រាម និងកាឡូរី៦២ក្រាម។ លើសពីនេះ វាក៏មានផ្ទុកហ្វូឡេត និងប៉ូតាស្យូម ដែលអាចជួយគ្រប់គ្រងសម្ពាធឈាមឲ្យមានសភាពធម្មតា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]