រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងប្រចាំផលិតកម្មថោន ករុណា ពេជ្រ ដែលកំពុងតែមានទុក្ខធំជាទម្ងន់ ក្រៅពីចំណាយពេលដើម្បីមើលថែទាំឪពុកដែលមានជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល ដែលសម្រាកនៅតែលើគ្រែប៉ុណ្ណោះ ស្រាប់ពេលថ្មីៗនេះ បានលេចលឺព័ត៍មានថា ម្តាយលោក ករុណា ពេជ្រ កំពុងតែជួបទុក្ខធំផងដែរ។
ក្នុងនោះ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ លោក ករុណា ពេជ្រ ក៏បានសរសេរសារនៅលើបណ្តាញសង្គមភ្ជាប់ជាមួយរូបអ្នកម្តាយកំពុងតែសម្រាកនៅលើគ្រែព្យាបាលជំងឺនៅក្នុងប្រទេសបារាំង។ លោកសរសេរដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាម លោក ករុណា ពេជ្រ ថ្លែងប្រាប់សារព័ត៍មានក្នុងស្រុកមួយ បានបញ្ជាក់ថាកាលពីថ្ងៃសៅរ៍កន្លងទៅ ម្ដាយរបស់លោកស្រាប់នៅសុខៗ មានអាការៈចុកមួយចំហៀងខ្លួន ហើយដៃជើងទៅជាកម្រើកលែងកើត ទាញភ្នែកទាញមាត់ រហូតដល់ដើរក៏លែងរួច ក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីយកគាត់ទៅកាន់មន្ទីរពេទ្យ។ មកទល់ពេលនេះ គឺផ្នែកមួយចំហៀងខ្លួនខាងឆ្វេងម្តាយរបស់លោក កម្រើកលែងរួចទាំងដៃនិងជើង និងទាញផ្ទៃមុខម្ខាងផងដែរ។
ជាមួយគ្នានេះ តារារូបនេះបានឱ្យដឹងទៀតថា ម្ដាយរបស់លោក គឺត្រូវគ្រូពេទ្យ ឲ្យសម្រាកព្យាបាលរយៈពេល ២សប្ដាហ៍ ទៅ១ខែ ដើម្បីពិនិត្យស្ថានភាពជំងឺជារៀងរាល់ថ្ងៃ ហើយនៅល្ងាចថ្ងៃទី០៣ ខែសីហា នេះ ទើបក្រុមគ្រូពេទ្យប្រាប់ពីស្ថានភាពជំងឺបន្ថែមទៀត ហើយលោកក៏កំពុងទន្ទឹងរង់ចាំមើលពីលទ្ធផលដូចគ្នា។
ជាធម្មតាក្នុងនាមជាកូន លោកតែងតែព្រួយបារម្ភខ្លាំង មិនថានៅឆ្ងាយពីគ្នានោះទេ នៅពេលដែលម្ដាយមានជំងឺ ហើយចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់បែបនេះ ប៉ុន្តែលោកបានឱ្យដឹងថា នៅប្រទេសបារាំង ក៏មានអ្នកមើលថែម្ដាយរបស់ហើយដែរ (ឪពុកចុង) ហើយគ្រូពេទ្យនៅទីនោះក៏ពូកែៗទៀត។ តែយ៉ាងណា ប្រសិនជាម្ដាយរបស់លោកមានជំងឺ ហើយឈឺនៅក្នុងប្រទេសកម្ពុជាវិញ គឺច្បាស់ជាលំបាកខ្លាំងហើយ ព្រោះលោកត្រូវមើលថែឪពុកដែលដេកនៅមួយកន្លែងផង និងមើលថែម្ដាយថែមម្នាក់ទៀត៕
ប្រភព៖ FN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]