ភ្នំពេញ៖ នាពេលថ្មីៗនេះ ភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងៗអាចបើកដំណើរការឡើងវិញបាន ប៉ុន្តែត្រូវគោរពតាមបទបញ្ជា ដែលបានចែងដោយរដ្ឋបាលក្រុងភ្នំពេញ នៅក្នុងស្ថានភាពជំងឺឆ្លងកូវីដ១៩ កំពុងតែរីករាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក ក្នុងពេលនេះ ភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងៗគឺត្រូវបានអនុញ្ញាតឱ្យដំណើរអាជីកម្មបាន និងអាចទទួលអតិថិជនចូលមកបរិភោគក្នុងបរិវេនអាជីវកម្មដ្ឋានរបស់ខ្លួនបាន ប៉ុន្តែត្រូវកំណត់ចំនួនអតិថិជនស្របទៅទំហំទីតាំងហាង ដើម្បីដាច់ខាតរក្សាគម្លាតសង្គម១,៥ម៉ែត្រ ដើម្បីឱ្យខ្យល់ចេញចូលគ្រប់គ្រាន់ និងក្រៅពីនេះគឺមិនអាចលក់គ្រឿងស្រវឹងគ្រប់ប្រភេទផងដែរ ជាពិសេសត្រូវអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនៅចន្លោះម៉ោង ២១ៈ០០ យប់ ដល់ម៉ោង ០៣ៈ០០ ទៀបភ្លឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តាជ្រាបជាព័ត៍មាន និងបន្តអនុវត្តវិធាន៣កុំ៣ការពារផងដែរ៕

សូមអានសេចក្តីលម្អិតនៅខាងក្រោម៖

សេចក្តីលម្អិត
សេចក្តីលម្អិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]