ព្រះសីហនុ៖ កាលពីពេលថ្មីៗនេះ មានបុរសម្នាក់បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ ដោយពេលនេះគឺសមត្ថកិច្ចបានចេញប្រតិបត្តិការតាមរកទាំងយប់។
ដោយឡែក រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថានៅវេលាម៉ោង ០៨ និង៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ តាំងពីវេលាម៉ោង ១៦ និង ៣០នាទីល្ងាច នៅចំនុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះខាងលើនេះ កំពុងបន្តធ្វើដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័គ្រចិត្តកោះរ៉ុងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ដែរថាជនរងគ្រោះខាងលើ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។
ប្រភព និងរូបភាពដោយ៖ រដ្ឋបាលខេត្តព្រះសីហនុ
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]