ភ្នំពេញ៖ អតិថិជនបានជ្រាបរួចហើយថា នាពេលបច្ចុប្បន្ននេះ អេស៊ីលីដាម៉ូបាល បានបន្ថែមមុខងារយ៉ាងសម្បូរបែប និងកាន់តែងាយស្រួលនៅលើកម្មវិធីទូរស័ព្ទ ដល់អ្នកប្រើប្រាស់របស់ខ្លួនរាប់លាននាក់ ។
ដោយឡែកថ្មីៗនេះ សម្រាប់អ្នកដែលនិយមប្រើប្រាស់ ការបញ្ជាទិញទំនិញផ្សេងៗតាមរយៈអនឡាញ ឫក៏ជា អាជីវករ លក់អនឡាញនានា អាចបង្កើនការលក់អនឡាញរបស់ខ្លួន តាមរយៈការបន្ថែមជម្រើសនៃការទូទាត់តាមអេស៊ីលីដាម៉ូបាល ដែលមានភាពងាយស្រួល លឿនទាន់ចិត្ត និងផ្តល់ទំនុកចិត្តខ្ពស់រវាង អតិថិជន និងអ្នកលក់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ការទូទាត់អនឡាញនេះ ងាយស្រួលមែនទែន ហើយសុវត្ថិភាពថែមទៀត ដោយអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាលទាំងអស់ អាចធ្វើការទូទាត់ផ្ទេរប្រាក់ជាមួយអតិថិជន ឫក៏ធ្វើការទូទាត់ថ្លៃទំនិញរបស់ខ្លួនបានភ្លាមៗ ឫក៏អាចធ្វើការទូទាត់តាមរយៈការស្គែន QR Code ដោយងាយស្រួល នៅលើទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនផងដែរ។
គួររំលឹកផងដែរថា អតិថិជនមួយចំនួនហាក់មានការភ័ន្តច្រលំថា ការបង្កើតអេស៊ីលីដាម៉ូបាល ត្រូវធ្វើដំណើរមកធនាគារ អេស៊ីលីដា ។
សូមបញ្ជាក់ថា អតិថិជនអាចដោនឡូតកម្មវិធីអេស៊ីលីដាម៉ូបាលពី App Store ឬ Play Store ឬ AppGallery រួចធ្វើការចុះឈ្មោះបង្កើតគណនីដោយខ្លួនឯង មិនចាំបាច់មកធនាគារ ។ ហើយការប្រើប្រាស់ទៀតសោត មិនមានអស់ថ្លៃសេវាអ្វីទាំងអស់ ។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការចុះឈ្មោះ ធ្វើជាពាណិជ្ជករអេស៊ីលីដាម៉ូបាល ដើម្បីអាចប្រមូលប្រាក់ថ្លៃទំនិញ-សេវាកម្ម តាមរយៈ QR Code សូមទាក់ទងលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ឬចូលមកកាន់តំណរនេះ https://www.acledabank.com.kh/kh/khm/ps_ebacledamobile ៕
ទាញយក កម្មវិធីអេស៊ីលីដាម៉ូបាលឥឡូវនេះតាមរយៈ https://acledabank.com.kh/sl/install-app?l=khm
ACLEDA Bank’s Telegram: https://t.me/acledabankplc
ACLEDA Bank’s Facebook: https://www.facebook.com/acledabankplc
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]