រាជធានីភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការបញ្ជាផ្ទាល់ពី លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍ជ័យ លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌ ចុះបិទទីតាំង KTV ចំនួន ៣ ទីតាំង ដោយបានដកហូតសម្ភាៈនិងរុះរើស្លាកយីហោជញ្ជាំងបិទបាំង ដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញវិធានការទប់ស្កាត់នៃការរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស មេរោគបំប្លែងថ្មី ដែលតា។
ជាមួយគ្នានេះ ទីតាំងបី ដែលត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌ ចុះបិទនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ភោជនីយដ្ឋាន ពិភពតារារះ
២.ភោជនីយដ្ឋាន រស្មី ពន្លឺពេជ្រ
៣. ភោជនីយដ្ឋានបុប្ផារាជធានីភ្នំពេញ
សូមជម្រាបថា ទីតាំងភោជនីយដ្ឋានទាំងនេះ សុទ្ធតែស្ថិតតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៣៖៥៩ នាទី នាថ្ងៃទី២៩ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងការរាលនៃជំងឺកូវីដ១៩។
ក្នុងនោះ បើតាមសេចក្តីសម្រេច ក្នុងអំឡុងពេលនៃការដាក់ចែញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរ ឬអាជីវករ ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដូចជា៖
- សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជារដ្ឋ និងឯកជន ប៉ុន្តែអាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
- អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
- រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា
- អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ
- ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
- រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]