ចិន៖ យោងតាម ទំព័រ BJH កាលពីថ្មីៗនេះ បានរាយការណ៍ថា មានពាក្យចចាមអារាមដ៏ក្ដៅគគុកភ្លាមៗ ដែលបានលើកឡើងថា តារាស្រីស្រស់ Fan Bingbing បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទរបស់ តារាចម្រៀងប្រុស លោក Wu Yifan ។ ជាពិសេស ព័ត៌មានមួយនេះ បានធ្វើឱ្យសាធារណជនជាច្រើន មានការភ័ន្តច្រឡំយ៉ាងខ្លាំងដោយសារតែមានការលើកឡើងទៀតថា សិល្បករទាំងពីររូបនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ នៅពេលដែលពួកគេធ្លាប់បានចូលរួមកម្មវិធីទូរទស្សន៍ កាលពីមុននេះ។

តែទោះយ៉ាងណា បន្ទាប់ពីមានពាក្យចចាមអារ៉ាមបែបនេះ អ្នកតំណាងរបស់ Fan Bingbing បានធ្វើការប្រកាស បដិសេធចំពោះពាក្យចចាមអារាមនេះ ព្រមទាំងបានបញ្ជាក់ទៀតថា ពួកគេក៏បានជូនដំណឹងជាបន្ទាន់ ទៅប៉ូលីសអំពីហេតុការណ៍នេះ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀត អ្នកគាំទ្ររបស់តារាសម្តែងស្រីរូបនេះ ក៏បានបញ្ចេញមតិបញ្ជាក់ ដោយសង្ឃឹមថា អ្នកលេងអ៊ីនធឺណេតជាច្រើន នឹងធ្វើការដោះស្រាយទៅលើព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងកុំទុកចិត្ត ឬផ្សព្វផ្សាយព័ត៌មានមិនពិតទៀត។

ជាការពិតណាស់ បន្ទាប់ពីរឿងអាស្រូវរបស់ តារាប្រុស លោក Wu Yifan បានផ្ទុះឡើង មានសិល្បករជាច្រើនដែលមានពាក្យចចាមអារ៉ាមសង្ស័យជាប់ពាក់ព័ន្ធភ្លាមៗទៅលើករណីមួយនេះ ដែលធ្វើឲ្យមនុស្សជាច្រើនកាន់តែចាប់អារម្មណ៍ ប៉ុន្តែបណ្ដាសិល្បករទាំងនោះ ក៏បានប្រុងប្រយ័ត្ន និងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារខ្លួន ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Wu Yifan 
Fan Bingbing
Wu Yifan និង Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]