ហុងកុង៖ ជាការពិតណាស់ តារាសម្តែង ឈិន ឡុង ដែលមានឈ្មោះពិតថា Jackie Chan កាលពេលកន្លងទៅ លោកបានសារភាពប្រាប់បណ្តាញសង្គមអំពីភាពអាម៉ាស់របស់ខ្លួនដែលមានកូនប្រុសដើរខុសផ្លូវ រហូតពិបាកនឹងត្រលប់ក្រោយ ដែលផ្ទុយស្រលះពីរូបលោក ដែលបានខិតខំប្រឹងប្រែងចាប់យកអាជីព ជាអ្នកសម្តែងម្នាក់ដែល ត្រូវបានពិភពលោកទទួលស្គាល់ ហើយក៏ជាផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុតក្នុងការចូលខ្លួនក្នុងវិស័យសិល្បៈជាថ្មី ។
យ៉ាងណាមិញ កាលពីថ្ងៃទី ៣ ខែសីហា តាមប្រភពមួយបានបានរាយការណ៍ថាអ្នកផលិតរឿង «Good Night Beijing» កំពុងប្រញាប់ប្រញាល់ដាក់ពាក្យស្នើសុំការយល់ព្រមនិងអាជ្ញាប័ណ្ណសម្រាប់គម្រោងដែលត្រូវដាក់ឱ្យដំណើរការដោយសារតែបទប្បញ្ញត្តិថ្មីរបស់អាជ្ញាធរចិន។ ដោយ ការងារនេះដឹកនាំដោយ Jaycee Chan កូនប្រុសរបស់ Jackie Chan ពោល ខ្សែភាពយន្តនេះគ្រោងនឹងចេញនៅខែមីនាប៉ុន្តែត្រូវបានបដិសេធម្តងហើយម្តងទៀតដោយមិនដឹងមូលហេតុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា រដ្ឋបាលទូទៅនៃវិទ្យុភាពយន្តនិងទូរទស្សន៍ ទើបតែបានអនុម័តបទបញ្ជាស្តីពីការត្រួតពិនិត្យបញ្ហាគ្រឿងញៀននៅក្នុងឧស្សាហកម្មចិន បទបញ្ជានេះចែងថាអ្នកដែលញៀនថ្នាំឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនក្នុងទម្រង់ណាក៏ដោយជាបុគ្គលសាធារណៈ នឹងមិនត្រូវបានអនុញ្ញាតឱ្យលេចមុខនៅក្នុងប្រព័ន្ធផ្សព្វផ្សាយចូលរួមក្នុងដំណើរការច្នៃប្រឌិតផលិតកម្មសិល្បៈផលិតកម្មរួមទាំងការងារនៅពីក្រោយឆាក ។
គួរបញ្ជាក់ថា ស្នាដៃភាពយន្តនិងទូរទស្សន៍ដែលសម្តែងដោយសិល្បករដែលជាប់ក្នុងរឿងអាស្រូវប្រើប្រាស់គ្រឿងញៀននឹងមិនត្រូវបានចាក់ផ្សាយឡើយ សូម្បីតែនៅលើអ៊ីនធឺណិតក៏ដោយ សរបញ្ជាក់ថា ជាមួយនឹងបទប្បញ្ញត្តិថ្មីសាល Jaycee Chan គ្មានឱកាសត្រលប់ទៅសកម្មភាពសិល្បៈវិញទេ ដោយនៅឆ្នាំ ២០១៤ លោកបានជាប់ពន្ធនាគាររយៈពេល ៦ ខែពីបទប្រើប្រាស់និងរក្សាទុកគ្រឿងញៀន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]