រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៣ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល​ បានប្រកាសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីដែលតា ចំនួន ៣៦ករណីបន្ថែមទៀត។

ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩វីរុសបំប្លែងថ្មីដែលតានេះ ក្រសួងបានរកឃើញវិជ្ជមានលើបុគ្គលិកសុខាភិបាល ០៨នាក់ និង២៨នាក់ទៀត ជាអ្នកភូមិនៅក្នុងសហគមន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកថា​ គិតចាប់ថ្ងៃទី៣១ ខែមិនា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ វីរុសបំប្លែងថ្មីប្រភេទដែលតា លើពលករត្រឡប់មកពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ២៦០នាក់ហើយ។

ជាមួយគ្នានេះ តាមការសង្កេតរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការចម្លងនាពេលបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះ បានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ។ ហេតុដូចនេះ ក្រសួងសូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្តនូវគោការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវ លើ៣ការពារ៣កុំ និងកុំទៅកាន់ទីតាំង ៣ជ ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដមកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ពិសេស ឪពុកម្តាយ ជីដូនជីតា ឬ អ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលិកងាយរងគ្រោះ និងប្រឈាមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ១៩នេះ៕

សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល
សកម្មភាពក្រុមគ្រូពេទ្យយកសំណាករកកូវីដ១៩
សកម្មភាពក្រុមគ្រូពេទ្យយកសំណាករកកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]