តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន ពុកម៉ែ បងប្អូន និងប្រិយមិត្ត ពិតជាបានស្គាល់តួអង្គទេពធីតាសង្រ្កានឆ្នាំថ្មី កញ្ញា សាន កុសុម: ដែលបានអង្រួនចិត្តហ្វេនៗ និងអ្នកគាំទ្រតាមរយ:រូបសម្រស់ដ៏ស្រស់ស្អាត ក្នុងកំឡុងពេលដែលកញ្ញាបានធ្វើជាតួអង្គតំណាងព្រះនាងមណ្ឌាទេវី បុត្រីទី៤នៃកបិលមហាព្រហ្ម។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កញ្ញា សាន កុសុម:បានធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលសាជាថ្មី ក្រោយពេលដែលនាងបានបង្ហោះរូបប៉ុន្មានសន្លឹកបង្ហាញពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញា អមជាមួយនឹងឈុតពណ៌គគីរដ៏ស្រស់ស្អាត រហូតទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា កញ្ញា សានកុសុម: មានអាយុ២០ឆ្នាំ កម្ពស់១៦៨cm នាងបានបញ្ចប់ការសិក្សានៅវិទ្យាល័យ និងបន្តសិក្សានៅសកលវិទ្យាល័យផ្នែកអក្សរសាស្រ្តអង់គ្លេស។ នាងអាចនិយាយភាសាខ្មែរ អង់គ្លេស(បានយ៉ាងល្អ) ចិន និង កូរ៉េ(បន្តិចបន្តួច)។ សព្វថ្ងៃនាងកំពុងធ្វើការផ្នែកគ្រប់គ្រងក្នុងសណ្ឋាគារមួយកន្លែង និង ជាអ្នកបកប្រែភាសាផងដែរ។ នាងមានសមត្ថភាពពិសេសម្យ៉ាងគឺការច្រៀងជា៤ភាសាបានយ៉ាងពិរោះ៕

ចង់ឃើញថាតើ កញ្ញា សានកុសុម:ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

កញ្ញា សាន កុសុម:
កញ្ញា សាន កុសុម:
កញ្ញា សាន កុសុម:
កញ្ញា សាន កុសុម:
កញ្ញា សាន កុសុម:

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]