កូរ៉េខាងត្បូង៖ តារាចម្រៀង Sandara Park ជាតារាស្រីដែលប្រិយមិត្តតែងតែថាជាសមាជិកដ៏លេចធ្លោម្នាក់ នៅក្នុងក្រុម 2NE1 តាមរយៈបទចម្រៀងល្បីៗជាច្រើនកាលពីជាងប៉ុន្មានឆ្នាំមុន។ ហើយមកទល់ពេលនេះ ទោះបីជាពួកគេបានបំបែកក្រុមទៅហើយក៏ដោយ តែយើងឃើញថា បច្ចុប្បន្នប្រជាប្រិយភាពរបស់ Sandara ក៏នៅតែមានសន្ទុះខ្លាំងដដែលផងដែរ។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីវ័ ៣៦ ឆ្នាំរូបនេះ ទើបតែបានបង្ហាញខ្លួនក្នុងកម្មវិធីមួយ និងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍។ តែអ្វីដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍នោះ គឺអាវយឺតពណ៌សដែល Sandara បានពាក់ គឺវាមានតម្លៃថ្លៃមិនធម្មតានោះទេ។ ដែលអាវមួយនេះ ត្រូវបានគេស្គាល់ថា ម៉ាក BALMAIN ដែលមានតម្លៃថ្លៃរហូតទៅដល់ ១៣៥០ ដុល្លារឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះមិនមែនជារឿងដែលចម្លែកអ្វីនោះទេ ព្រោះជារឿយៗ Sandara តែងតែនិយមប្រើប្រាស់របស់របរប្រ៊េនៗ ថ្លៃៗ សមឈ្មោះជាសេដ្ឋីនីក្នុងវិស័យ K-Pop ពិតមែន៕

សូមទស្សនារូបភាពខាងក្រោម៖

Sandara Park
Sandara Park
Sandara Park
Sandara Park

រូបភាព៖ 2NE1 កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]