បរទេស៖ រូបថតមួយសន្លឹក ដែលប្រមាញ់បាន ពីអ្នកថតរូបថត បានបន្តចែកចាយព្រោងព្រាត នៅលើបណ្តាញសង្គម បានធ្វើឲ្យ អ្នកនិយមលេងអ៉ីនធឺណែត មានការភ្ញាក់ផ្អើលជាខ្លាំង នៃរូបរាងថ្មី របស់ កម្លោះកូនមួយ តារាបាល់ទាត់ ជនជាតិ Brazil លោក​ Neymar. Jr

ជាមួយគ្នានេះដែរ រូបភាព​តារាបាល់ទាត់វ័យ ២៩ឆ្នាំរូបនេះ ​បានបង្ហាញ បញ្ចេញល្វែងខាងលើ បានធ្វើឲ្យមហាជន ជាពិសេសនោះ ហ្វេនៗ មិត្តនារី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៃរាងឡើងគីឡូ ហៀរសាច់ ដែលនឹកស្មានមិនដល់ ជាមួយការដុះក្បាលពោះ​ក្នុងរយៈពេលខ្លីបែបនេះសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបភាពទាំងនេះ ត្រូវបានគេឲ្យដឹងថា តារាឆ្នើមរបស់ PSG រូបនេះ បានចំណាយពេលដើរលេងលំហែរកាយយ៉ាងរីករាយ ជាមួយអតីតគូស្នេហ៍ ដែលជាម្តាយបង្កើតរបស់កូនប្រុសរបស់លោក ឈ្មោះ Carol នោះ បានឱបថើប ជជែកញញឹម ញញែមយ៉ាងមានក្តីសុខ បន្ទាប់ពីលោកបានចំណាយពេលនៅជាមួយគ្នា កំពុងសម្រាកវិស្សមកាលផងដែរ៕

ប្រភព៖ https://www.thesun.co.uk/

សូមទស្សនារូបភាពខាងក្រោម៖

Neymar និង មិត្តភក្តិ
Neymar និង មិត្តភក្តិ
រូបរាងថ្មីរបស់ Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]