រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៤ សីហា ថ្មីៗនេះ ក្រសួងសុខាភិបាល នៃព្រះរាជណាចក្រកម្ពុជា បានដាក់ចេញនូវលិខិតណែនាំដល់បណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទក្រសួងទាំងអស់ ឲ្យបានជ្រាបថា ការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ នឹងត្រូវធ្វើឡើង ដោយគិតឥតថ្លៃ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

គួរបញ្ជាក់ផងដែរថា នេះបើយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ កាលពីដើមខែកន្លងទៅនេះ មិនឱ្យគិតថ្លៃតេស្តរហ័ស រកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]