ថៃ៖ ជាកំពូលតារាសម្ដែងស្រី លំដាប់ជួរមុខរបស់ប្រទេសថៃ Aum Patchrapa ជាតារាជើងចាស់មួយរូប ដែលនៅតែអាចរក្សាបាននូវប្រេជាប្រិយភាពបាន មិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ បើទោះបីជានាងបានប្រឡូកក្នុងវិស័យនេះអស់រាប់ឆ្នាំក៏ដោយ។  

អ្វីដែលពិសេស បើងាកមកចាប់អារម្មណ៍ទៅលើរូបសម្ផស្ស របស់តារាស្រីរូបនេះវិញ យើងឃើញថា Aum នៅតែទាន់សម័យថែមទាំងស្រស់ស្អាតមិនណយ ជាមួយគ្នានេះ ចូលវ័យ៤០ប្លាយទៅហើយ Aum មើលទៅនៅតែក្មេង និងមិនចេះចាស់ទាល់តែសោះ ជាពិសេសគ្រប់ស្ទាយ៍ស្លៀកពាក់ របស់តារាស្រីរូបនេះ តែងតែជាម៉ូតថ្មី និងទាន់សម័យ ដោយមិនងាយជាន់ម៉ូតជាមួយតារាផ្សេងនោះឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅប៉ុន្មានម៉ោងមុននេះ តារាស្រីសាច់ចាំរូបនេះ បានបង្ហោះរូបបញ្ចេញសម្រស់ ជាមួយនឹងអាវយឺតខ្លីពាក់កណ្តាលខ្លួន ខោពណ៌ផ្កាពណ៌ទឹកក្រូចដ៏លេចធ្លោ បង្ហាញដងខ្លួន ដ៏ស្រលូនខ្ពស់ស្រឡះ អមនឹងផ្ទៃមុខដ៏ម៉ដ្ឋខៃគ្មានស្នាមជ្រាវជ្រួញសម្បីបន្តិចឡើយ ដែលជាហេតុឲ្យអ្នកគាំទ្រលាន់មាត់សរសើរពីសម្រស់តារាស្រីជើងចាស់រូបនេះគ្រប់ៗគ្នា ៕  

សូមទស្សនារូបភាពខាងក្រោម៖

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]