ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញការថតវីដេអូតាមចាប់គោលដៅ ឬនិយាយឲ្យស្រួលយល់គឺ Focus Locks ទៅលើមនុស្ស ឬរបស់អ្វីមួយឲ្យជាប់ ដែលមុខងារនេះគឺយើងឃើញមានតែនៅលើកាមេរ៉ាអាជីព ឬកាមេរ៉ាធំៗដែលមានតម្លៃថ្លៃៗតែប៉ុណ្ណោះ។ ហើយដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា នាពេលបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុន OPPO ក៏មិនរុញរានិងបង្អង់យូរឡើយ ក្នុងការបង្កើតអ្វីដែលថ្មីៗដើម្បីបំពេញបំណង និងតម្រូវការរបស់អតិថិជនខ្លួន។
ជាក់ស្តែងថ្មីៗនេះ OPPO បានប្រកាសលាតត្រដាងនូវស្មាតហ្វូនម៉ូដែលថ្មី និងចុងក្រោយគេបង្អស់ OPPO Reno6 Z 5G ដោយបំពាក់ជាមួយនឹងមុខងារថ្មីមួយហៅថា «វីដេអូតាមចាប់គោលដៅ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើក្រឡេកទៅមើល Function ឬមុខងារថតវីដេអូថ្មីលើ OPPO Reno6 Z 5G ដែលមុខងារនេះ គឺមិនធ្លាប់មានឡើយនៅលើ Reno Series ម៉ូដែលមុនៗទេ ដែលបច្ចុប្បន្ននេះវាផ្តោតលើកាមេរ៉ាខាងក្រោយប៉ុណ្ណោះ។ ដូចនេះរាល់ពេលដែលយើងចុច Focus លើមនុស្ស ឬវត្ថុនៅទីតាំងណាមួយ នោះវាតាមចាប់ទោះបីជាមនុស្សបានដើរចេញ ឬវត្ថុនោះដាក់ឲ្យបំលាស់ទីចេញផុតពីកាមេរ៉ាក៏ដោយ លុះចូលមកវិញក៏វានៅតែសម្គាល់ស្គាល់និងចាប់បានដដែល។
ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
បន្ទាប់ពីបានជ្រាបច្បាស់ពីលក្ខណៈពិសេសខ្លះៗរួចមកហើយ ព្រមទាំងមុខងារថ្មី «វីដេអូតាមចាប់គោលដៅ» រួចមក តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះមុខងារថ្មីលើស្មាតហ្វូន OPPO Reno6 Z 5G? យើងសង្កេតឃើញថា OPPO តែងតែអាប់ដេតអ្វីថ្មីៗនិងប្លែកៗជានិច្ច ពិសេសនៅលើ Reno Series របស់ខ្លួន ដែលមិនធ្វើឲ្យហ្វេនៗ ព្រមទាំងអតិថិជនខ្លួនខកបំណងឡើយ គួបផ្សំជាមួយនឹងតម្លៃត្រឹមតែ ៤១៩ដុល្លារ ដូច្នេះបងប្អូនអតិថិជនអស់គ្នាអាចធ្វើការកក់ទុកមុន (Pre Order) បានចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៧ ខែសីហា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកញ្ចប់កាដូ Pre Order ដែលមានតម្លៃរហូតដល់ទៅ ១៩៧ដុល្លារ រួមមានដូចជា៖ កង្ហារ (តម្លៃ ៣៩ដុល្លារ), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ ២៩ដុល្លារ), ប័ណ្ណធានាអេក្រង់រយៈពេល ៦ ខែ, និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ ១២៩ដុល្លារ) ភ្ជាប់ជាមួយគម្រោង Smart ធំហ្មង៎រយៈពេល ១២ សប្តាហ៍។ តោះប្រញាប់ Pre Order ស្មាតហ្វូន OPPO Reno6 Z 5G ឲ្យបានមុនគេ ដើម្បីទទួលបានកាដូជាច្រើន ពិសេសបានចាប់កាន់ Reno6 Z 5G មុនគេទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]