ចិន៖ មហាជនប្រាកដជាស្គាល់ហើយតារាសម្តែងក្បាច់ចិនហុងកុង លោក ឈិន ឡុង តាមរយៈភាពយន្តល្អៗមើល ពោរពេញដោយឈុតឆាកប្រយុទ្ធគ្នា គួបផ្សំគ្នាជាមួយឈុតឆាកកំប្លែងដែលបានទស្សនាហើយមិនចេះជិនណាយឡើយ។ គួររំលឹកផងដែរថា តារាសម្តែងក្បាច់ចិនមួយនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាជនកម្ពុជា គ្រប់ស្រទាប់វ័យនិងវណ្ណៈ។

ក្នុងនោះដែរ កាលពីថ្មីនេះៗ តារាសម្តែងចិនពោរពេញសមត្ថភាពក្បាច់ចិនយ៉ាងស្ទាត់ជំនាញ លោក Jackie Chan ហៅ ឈិន ឡុង បានបរិច្ចាគម៉ាស់ចំនួន ១លាន សន្លឹក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ លោក ឈិន ឡុង បានបង្ហោះរូបភាពអនុសាវរីយ៍មួយសន្លឹក កាលរូបលោកធ្លាប់បានទៅលើអង្គរវត្តរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០០៤។

ចំពោះការបង្ហោះរូបភាពមួយសន្លឹកនេះ បានធ្វើឱ្យមហាជនខ្មែរ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការភ្ញាក់ផ្អើល​និងសាទរជាខ្លាំង។ ក្នុងនោះ​ គេសង្កេតឃើញអ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានចូលទៅខមិន សម្តែងការត្រេកអរជាមួយលោក​ ដែលធ្លាប់មកទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា។ ខ្លះទៀតក៏បានថ្លែងប្រាប់លោកនៅក្នុងខមិនថា ពួកគេគឺជាហ្វេនអ្នកគាំទ្រ និងនិយមចូលចិត្តទស្សនាខ្សែភាពយន្តរបស់លោក៕

ឈិន ឡុង
ឈិន ឡុង
ឈិន ឡុង
ឈិន ឡុង
ឈិន ឡុង
ឈិន ឡុង
ឈិន ឡុង​ កាលទៅលេងអង្គរវត្តនៅឆ្នាំ២០០៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]