ភ្នំពេញ៖ ជាការពិត វិស័យសិល្បៈបានផ្ដល់ឱកាសការងារជាច្រើនដល់សិល្បករ សិល្បការិនី មិនថាតារាជើងចាស់ ឬតារាជំនាន់ក្រោយនោះទេ។ លើសពីនេះទៅទៀត ការងារសិល្បៈ ជាការងារមួយដែលមានមហាជនជាច្រើនផ្ដល់តម្លៃឲ្យ និងជួយគាំទ្ររាល់ស្នាដៃសិល្បៈ មិនថាផ្នែកបុរាណឬសម័យនោះទេ។ ម្យ៉ាងវិញទៀត មានតារាជាច្រើន ទទួលបាននូវកេរ្ដិ៍ឈ្មោះល្បីល្បាញ ហលយមានជីវភាពល្អប្រសើរក៏ដោយសារការងារលើវិថីសិល្បៈផងដែរ។

ជាមួយគ្នានេះដែរ ស្របពេលប្រឡូកក្នុងវិស័យការងារសិល្បៈ គេក៏ឃើញមានតារាខ្មែរ ជាច្រើនបានបង្កើតនូវមុខរបរបន្ទាប់បន្សំ ដើម្បីបង្កើននូវជីភាពប្រចាំថ្ងៃ។ ដោយមានអ្នកខ្លះ បើកនូវមុខជំនួញ ចំណែកអ្នកខ្លះទៀតលក់ផលិតផលតាមអនឡាញបង្កើននូវប្រេនថ្មីផ្ទាល់ខ្លួនទៀតផង។ ក្នុងនោះដែរ ក៏មានតារាខ្លះ មានឱកាសធ្វើការនៅក្នុងជួររាជការ ព្រមទាំងមានឋានៈខ្ពស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមើលតារាខ្មែរប៉ុន្មានរូបនេះវិញ គេដឹងថាតារាទាំងនេះ ជាអ្នកបម្រើការនៅលើយន្តយន្ត ដែលជាការងារមួយមានយុវជនជាច្រើនប៉ងចង់ធ្វើការងារមួយនេះ។ ដោយតារាខ្មែរ ដែលមានឱកាសធ្វើការនៅលើយន្តហោះនោះមានដូចជា៖

១៖ លោក ភួង សាវតា

ក្រោយផ្ទុះកូវីដ-១៩ កម្លោះសង្ហាលោក ភួង សាវតា បានចូលខ្លួនប្រឡូកក្នុងវិស័យសិល្បៈក្នុងផ្នែកចម្រៀង និងសម្ដែង។ បើទោះបីទើបតែប្រឡូកក្នុងវិស័យមួយនេះ តែលោកពិតជាមានសន្ទុះនៃការគាំទ្រ ហើយមានភាពមមាញឹកជាមួយការងារច្រើនក្នុងវិស័យសិល្បៈផងដែរ។

លោក ភួង សាវតា
លោក ភួង សាវតា
លោក ភួង សាវតា

២៖ កញ្ញា ប៉ែន ពុណ្ណាវុឌ្ឍន៍

បើនិយាយដល់កញ្ញា ប៉ែន ពុណ្ណាវុឌ្ឍន៍ គេដឹងថាជាអតីតបវរកញ្ញាលំដាប់រងទី៤ក្នុងកម្មវិធី Miss Cambodia ២០១៦។ ក្រោយជាប់ជាបវរកញ្ញា តារាស្រីរូបនេះក៏មានឱកាសធ្វើការនៅលើយន្តហោះ ដូចក្ដីស្រម៉ៃដែលធ្លាប់ប៉ង។

កញ្ញា ប៉ែន ពុណ្ណាវុឌ្ឍន៍
កញ្ញា ប៉ែន ពុណ្ណាវុឌ្ឍន៍
កញ្ញា ប៉ែន ពុណ្ណាវុឌ្ឍន៍

៣៖ អ្នកនាង លន់ បូដាលីស

ចំពោះអ្នកនាង លន់ បូដាលីស នាងជាអតីតពិធីការិនី និងជាអតីតបេក្ខភាពក្នុងកម្មវិធី Cambodia Next Top Model ដែលនាងទទួលបានចំណាត់ថ្នាក់លេខ៣។ ក្រោយស្ងាត់ពីវិស័យសិល្បះ នាងបានធ្វើការងារជាអ្នកបម្រើការនៅលើយន្តហោះតាមក្ដីស្រម៉ៃដូចគ្នា។ ហើយគេដឹងទៀតថា បច្ចុប្បន្ននាងបានរៀបការកសាងជីវិតគ្រួសារ និងកំពុងពរពោះដំបូងផងដែរ។

  អ្នកនាង លន់ បូដាលីស 
  អ្នកនាង លន់ បូដាលីស 
  អ្នកនាង លន់ បូដាលីស 

៤៖ លោក ណាក់

បើក្រឡេកមកមើលកម្លោះសង្ហាមានសាច់ដុំធំ លោក ណាក់ បច្ចុប្បន្នតារារូបនេះ ជាតារាម៉ូដែល ដែលទទួលបានប្រជាប្រិភាព ព្រមទាំងមានបទពិសោធន៍លើវិស័យហ្វេសស៊ិនអស់ជាច្រើនឆ្នាំមកហើយ។ ក្នុងនោះដែរ សព្វថ្ងៃកម្លោះសង្ហារូបនេះ ក៏ជាអ្នកធ្វើការលើយន្តហោះ មិនខុសពីតារាទាំង៣ខាងលើនោះទេ។

  លោក ណាក់
 លោក ណាក់
 លោក ណាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]