រាជធានីភ្នំពេញ៖ ពិតជាខ្លោចចិត្តស្រណោះ និង អាណិតសឹងរកពាក្យអ្វីថ្លែងគ្មាន ក្រោយពីវិចិត្រករម្នាក់ គិតខ្លីបានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងទៅតាមអ្នកម្តាយជាទីស្រលាញ់ ក្រោយពីម្តាយរូបលោក បានទទួលមរណភាពដោយសាររោគាពាធ។ នេះបើតាមការបញ្ជាក់ឱ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀង លោក ប៉ាវ ផ្លយ។
ចំពោះវិចិត្រករដែលបានគិតខ្លីផ្តាច់ជីវិតខ្លួនឯងទៅតាមម្តាយនេះ មានឈ្មោះថា Karu Prom មានទុក្ខជាទម្ងន់ ព្រោះបាត់បង់ម្តាយជាទីស្រលាញ់ហើយ មិនបាត់សម្រេចចិត្តធ្វើអត្តឃាតខ្លួនតែម្តង ក្រោយពីម្តាយចាស់ជរា បានស្លាប់។ តាមប្រភពព័ត៌មាន វិចិត្រកររូបនេះ បានធ្វើអត្តឃាតសម្លាប់ខ្លួនឯង ព្រោះតែខ្លួន ស្រលាញ់និងស្រណោះអ្នកមានគុណ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារាចម្រៀង ប៉ាវ ផ្លយ ក៏បានអំពាវនាវដល់សប្បុរសជន និងបងប្អូនសាច់ញាតិនៃសពជិតឆ្ងាយ ដែលមានសទ្ធាចង់ចូលបុណ្យតាមកម្លាំង អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ និង ផ្ញើថវិកាខាងក្រោម៖ លេខកុងកូដ ABA 968333883 (Miech sophat) ឬក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៦ ៨៣៣៣ ៨៨៣៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]