ថៃ៖ អាចនិយាយបានថា តារាស្រី Sara Casinghini គឺជាអ្នកម្តាយដ៏រឹងមាំម្នាក់ ដែលទទួលខុសត្រូវក្នុងការចិញ្ចឹមកូនប្រុសស្រីទាំង ២ របស់ខ្លួនតែម្នាក់ឯង ដោយមិនខ្លាចពីភាពនឿយហត់ និងបានធ្វើឲ្យមនុស្សជាច្រើន តែងតែធ្វើការតាមដានទៅលើសកម្មភាពជីវិតរស់នៅរបស់តារាស្រីរូបនេះ។ 

ដោយឡែក កាលពីថ្មីៗនេះ Sara ស្រាប់តែបានបង្ហាញពីទិដ្ឋភាពដ៏កក់ក្ដៅមួយនៅក្នុងគ្រួសាររបស់ខ្លួន នៅក្នុងឱកាសរៀបចំខួបកំណើតគម្រប់១ឆ្នាំ ឲ្យកូនស្រីទី២ដ៏គួរឲ្យស្រលាញ់របស់ខ្លួន ដោយបានធ្វើពិធីជប់លៀងតូចមួយ និងមានការរៀបចំយ៉ាងស្រស់ស្អាតនៅក្នុងផ្ទះ ពោរពេញដោយស្នាមញញឹម ព្រមទាំងមានភាពសប្បាយរីករាយនៅក្នុងការចំណាយពេលវេលាដ៏ល្អជាមួយគ្នាសម្រាប់គ្រួសាររបស់ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងរូបភាពបង្ហាញពីបរិយាកាសដ៏ស្រស់ស្រាយ នៅក្នុងពិធីខួបកំណើតកូនស្រីរបស់ Sara ក៏បានធ្វើឱ្យបេះដូងអ្នកគាំទ្រស្ទើរតែផ្ទុះឡើងជាបន្តបន្ទាប់ បន្ទាប់ពីបានឃើញជីវិតរស់នៅយ៉ាងមានក្ដីសុខរបស់នាង ក៏ដូចជាបានជូនពរថ្ងៃកំណើតទៅដល់កូនស្រីនាង គ្រប់ៗគ្នា ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Sara
Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]