កូរ៉េខាងត្បូង៖ អតីតសមាជិកក្រុមចម្រៀងនារី Miss A តារាស្រី Min បានរៀបរាប់ក្នុងកម្មវិធីមួយ ដែលរឿងរ៉ាវ កាលកំឡុងពេលធ្វើជាអ្នកហ្វឹកហាត់ នាងត្រូវបានបណ្តេញចេញពីផលិតកម្ម JYP Entertainment ចំនួន ៣ ដង។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះបានបន្ថែមថា ដោយសារតែនាងលើសទម្ងន់ខ្លាំងពេក ហេតុដូច្នេះនៅពេលនោះនាងបោះបង់ដើរលើវិថីមួយនេះ ក៏សម្រេចចិត្តចាកចេញពីផលិតកម្ម JYP Entertainment ហើយផ្លាស់ទៅរកការងារផ្សេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា បន្ទាប់ពីនោះ តារាចម្រៀង វ័យ ៣០ឆ្នាំរូបនេះ មានការសោកស្តាយនិងដឹងថានាងស្រឡាញ់តន្ត្រីខ្លាំងប៉ុណ្ណា ក៏បានសម្រេចចិត្តព្យាយាមសម្រកទម្ងន់ឲ្យត្រូវស្តង់ដា និងសុំឱកាស ខាងផលិតកម្មសារជាថ្មីក្នុងហ្វឹកហាត់សារជាថ្មី។

ជាលទ្ធផល តារាស្រីរូបនេះ​ក៏មានសំណាង ត្រូវបានជ្រើសរើសបានចូលជាក្រុមនារីថ្មី របស់ផលិតកម្ម JYP ដែលកាលនោះ មានឈ្មោះថា Miss A ដែលបានបង្ហាញខ្លួនជាមួយនឹងសមាជិកមានគ្នា ៤នាក់ ក្នុងកំឡុងឆ្នាំ ២០១០ ដូច្នេះដែរ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Min 
Min 
Miss A 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]