កម្សាន្ត៖ ថ្មីៗនេះ ក្រុមយុវវ័យ និងអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាមានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងកន្លែងកម្សាន្តដែលទើបតែកែច្នៃថ្មីមួយកន្លែង ស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណជា ៥០ ទៅ ៦០គីឡូប៉ុណ្ណោះពីរាជធានីភ្នំពេញ។ កន្លែងកម្សាន្តមួយនេះដែរ ត្រូវបានគ្រប់គ្នាស្គាល់ថា «ភ្នំចំបាប់»។
ដោយទីនេះ មានទីធ្លាធំទូលាយ ខ្យល់អាកាសបរិសុទ្ធ ទេសភាពក៏ស្រស់ស្អាតត្រជាក់ភ្នែក មានភ្នំនៅអមនឹងមាត់ថ្លុកដែលមានដក់ទឹកពណ៌យ៉ាងខៀវស្រងាត់ មើលទៅពិតជាប្លែកភ្នែកខ្លាំងមែនទែន។ ជាហេតុធ្វើក្រុមអ្នកចូលចិត្តដើរលេង មានការពេញចិត្ត និងមកលេងកម្សាន្ត បោះតង់អាំងសាច់ញ៉ាំជុំមិត្តភក្ដិ និងថតរូបលេងជាច្រើនព្រោងព្រាតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ភ្នំចំបាប់នេះ ដំបូងឡើយគ្រាន់តែជាភ្នំដែលមានទិដ្ឋភាពធម្មតាៗដូចភ្នំដទៃយ៉ាងដូច្នោះ តែក្រោយមកភ្នំនេះត្រូវបានគេជីកកាយយកថ្មមកធ្វើជាផ្លូវ និងផ្គត់ផ្គង់តម្រូវការនានា ទើបទីនេះក៏បានប្រែក្លាយជាបឹងដែលមានទឹកដក់យ៉ាងច្រើនអមដងភ្នំ និងក្លាយកន្លែងកម្សាន្តដ៏ទាក់ទាញរហូតមកដល់សព្វថ្ងៃនេះទៅ៕
សូមទស្សនារូបភាពខាងក្រោម៖
រូបភាពពី៖ AllCare Travel
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]