ភ្នំពេញ៖ ក្រុមហ៊ុន មីឆែលីន ជាក្រុមហ៊ុនសំបកកង់រថយន្ដដែលនាំមុខគេទូទាំងសកលលោក។​ ថ្មីៗនេះក្រុមហ៊ុន មីឆែលីន បានបង្ហាញសំបកកង់ MICHELIN Pilot Sport 4 SUV ដែលជាបច្ចេកវិទ្យាចុងក្រោយគេបង្អស់របស់គ្រួសារ Pilot Sport ដែលផ្ដល់នូវសុវត្ថិភាព និងសមត្ថភាពខ្ពស់។

ផ្អែកលើការច្នៃប្រឌិតដ៏ល្អឥតខ្ចោះ ជាមួយនឹងបច្ចេកវិទ្យាសំបកកង់រថយន្តប្រណាំងចុងក្រោយគេផងដែរ ដែលត្រូវបានអភិវឌ្ឍន៍ជាមួយដៃគូសហការផលិតរថយន្ដដែលមានតម្រូវការច្រើនបំផុត។ សំបកកង់ MICHELIN Pilot Sport 4 SUV ជាសំបកកង់ដែលផ្តល់នូវការគ្រីបបានល្អប្រសើរបំផុតគ្រប់ស្ថានភាពបើកបរ ការគ្រប់គ្រងចង្កូតបានល្អ និងមានស្ថេរភាពក្នុងល្បឿនលឿន បង្កើនសុវត្ថិភាពនៅលើផ្លូវស្ងួតនិងសើម មានអាយុកាលប្រើប្រាស់យូរ រួមទាំងផ្ដល់នូវផាសុកភាព និងភាពរីករាយក្នុងការបើកបរ។ សំបកកង់ដែលមានសមត្ថភាពខ្ពស់បំផុតនេះអាចត្រូវបានប្រើសម្រាប់ប្រភេទរថយន្ត SUV រថយន្ដ Pick up ៤x៤ តូច មធ្យម រថយន្ដប្រណីត និងរថយន្ដស្ពត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មីឆែលីន សំបកកង់រថយន្ដដែលនាំមុខគេ

លោក គ្រេកហ្កយ ហ្គាត (Gregoire Gaud) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា មានប្រសាសន៍ថា៖

រថយន្តប្រភេទ SUV មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបង្ហាញពីបញ្ហាប្រឈមថ្មីសម្រាប់អ្នករចនាសំបកកង់។ មីឆែលីន បានកែសំរួលសំបកកង់ដើម្បីផ្ដល់អោយអ្នកបើកបរនូវការគ្រប់គ្រងដៃចង្កូតបានល្អ។ ជាលទ្ធផល សំបកកង់ MICHELIN Pilot Sport 4 SUV ស៊េរីថ្មី នឹងជួយឱ្យអ្នកបើកបរអាចប្រើរថយន្តរបស់ខ្លួនអស់ពីសក្តានុពល ដើម្បីង្កើនសុវត្ថិភាពនិងភាពរីករាយក្នុងពេលបើកបរ។ 

សំបកកង់ MICHELIN Pilot Sport 4 SUV ស៊េរីថ្មីបានភ្ជាប់មកជាមួយនូវការរចនាក្រឡាកង់ដែលមានគម្លាតផ្នែកខាងក្រៅនៃក្រឡាសំបកកង់ ត្រូវបានធ្វើឱ្យប្រសើរសម្រាប់ការបើកបរនៅលើផ្លូវស្ងួត និងផ្នែកខាងក្នុងសម្រាប់ការបើកបរក្នុងស្ថានភាពផ្លូវសើម។ ដោយមានការលាយបញ្ចូលគ្នាយ៉ាងពិសេស រវាងប្រតិបត្ដិការនិងការច្នៃប្រឌិត នៃសមាសធាតុពិសេស ប្រតិបត្ដិការសមធាតុធ្វើអោយប្រសើរឡើងនូវការចែកចាយបន្ទុក (ស៊ីលីកា) នៅខាងក្នុងល្បាយសំបកកង់ និងពង្រឹងសមត្ថភាពរបស់កង់ឲ្យកាន់តែប្រសើរ និងស៊ីលីកាដែលមានគុណភាពល្អ។ ផ្ដល់ការគ្រប់គ្រងដ៏ល្អឥតខ្ចោះនៃផ្ទៃប៉ះនឹងផ្លូវ និងបន្ថែមការគ្រីបបានកាន់តែប្រសើរ។ សំបកកង់រថយន្តក៏ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា «ការឆ្លើយតបរហ័ស» ផងដែរ។ ខ្សែក្រវ៉ាត់ជាមួយនឹងគ្រោងសំបកកង់ ដែលត្រូវបានធ្វើឡើងដោយអារ៉ាមីត និងសរសៃនីឡុង ដើម្បីបង្កើនភាពច្បាស់លាស់ក្នុងការបើកបរ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ការប្រើប្រាស់បានយូរ ដោយផ្អែកលើដង់ស៊ីតេខ្ពស់នៃក្រឡាកង់ ស្រោមការពារពីរជាន់ និងការពារយ៉ាន់គ្រប់ទំហំនៃយ៉ាន់ទាំងអស់ បង្កើនផាសុកភាព និងកាត់បន្ថយសំលេងរំខាន សម្រាប់ការបើកបរដ៏រីករាយ និងមានសុវត្ថិភាពគ្រប់ស្ថានភាពផ្លូវ ជាមួយនឹងសមត្ថភាពប្រើប្រាស់បានយូរ។ ការរចនាខាងក្រៅយ៉ាងប្រណីត មានភាពទាក់ទាញនៅលើជញ្ជាំងកង់ជាមួយនឹងកាំម្ញីដែលបញ្ចេញរូបរាងដ៏គួរឲ្យទាក់ទាញ។

សំបកកង់ Pilot Sport 4 SUV ថ្មីគឺជាលទ្ធផលឯកទេសតែមួយគត់ ដែលបានធ្វើការអភិវឌ្ឍប្រកបដោយការរយកចិត្ដទុកដាក់ និងការច្នៃប្រឌិតពីអ្នករចនាសំបកកង់។ គ្មានអ្វីប្លែកទេដែលសំបកកង់នេះកំណត់ស្តង់ដារ និងឈរលំដាប់លេខមួយនៅក្នុងវិស័យសំបកកង់។

ក្នុងអំឡុងពេលនៃការសាកល្បងធ្វើឡើងដោយក្រុមហ៊ុនឯករាជ្យ TÜVSÜD នៅប្រទេសអាឡឺម៉ង់សំបកកង់រថយន្ត MICHELIN Pilot Sport 4 SUV បានលក់ដាច់ជាងគូប្រជែងរបស់ខ្លួនចំនួន ៦ ចំពោះសមត្ថភាពមួយចំនួនដូចជា ការចាប់ហ្រ្វាំងនៅលើផ្លូវស្ងួតនិងសើមចំពោះក្រឡាកង់នៅថ្មី ដែលនៅលើផ្លូវស្ងួតចាប់ហ្វ្រាំងបានជិតជាងគេ ១.៨ម៉ែត្រ ការសាកល្បងចម្ងាយចាប់ហ្វ្រាំងនៅលើផ្លូវស្ងួត ពីចម្ងាយ ១០០គម ទៅ០គម ដោយក្រុមហ៊ុន TÜV-SÜD ដោយការស្នើរសុំពីក្រុមហ៊ុន មីឆែលីន ក្នុងខែកញ្ញា ឆ្នាំ២០១៨ លើទំហំកង់ 235/60 R 18 107W នៅលើរថយន្ដ Audi Q5 2.0 TDI ប្រៀបធៀបនឹងគូប្រកួតប្រជែង។ ខណៈការចាប់ហ្វ្រាំងនៅលើផ្លូវសើមនៅចម្ងាយ ៣.១៥ម៉ែត្រ ជិតជាងគេ។ ភាពខុសគ្នាចំពោះការចាប់ហ្រ្វាំងនៅពេលក្រឡាកង់សឹករិល ​គឺមានចម្ងាយចាប់ហ្រ្វាំង ៥.២ម៉ែត្រ ជិតជាងគូប្រកួតប្រជែង។

ក្នុងតំបន់ផ្លូវសើម ការគ្រីប និងសមត្ថភាពរត់នៅលើផ្លូវសើម ការសាកល្បងការគ្រប់គ្រងនៅចម្ងាយផ្លូវ ១.០៥០ម៉ែត្រ  ដោយក្រុមហ៊ុន TÜV-SÜD ដោយការស្នើរសុំពីក្រុមហ៊ុន មីឆែលីន នៅខែសីហា ឆ្នាំ២០១៨ លើទំហំកង់ 235/60 R 18 107W នៅលើរថយន្ដ Audi Q5 2.0 TDI ដែលមានចម្ងាយ ១.០៥០ម៉ែត្រ សំបកកង់ Pilot Sport 4 SUV ប្រើរយៈពេល ២.៨៨នាទី លឿនជាងគូប្រកួតប្រជែង។

ពេលនិយាយពីអាយុកាលគិតជាគីឡូម៉ែត្រ សំបកកង់ Pilot Sport 4 SUV ផ្តល់នូវចម្ងាយបន្ថែមបាន ៩.១០០គីឡូម៉ែត្រ ការសាកល្បងដោយក្រុមហ៊ុន DEKRA TEST CENTER ដោយការស្នើរសុំពីក្រុមហ៊ុន មីឆែលីន នៅខែវិច្ឆិកា ឆ្នាំ២០១៨ លើទំហំកង់ 235/60 R 18 107W នៅលើរថយន្ដ Hyundai SanteFe CRDi ការសាកល្បងនេះដំណើរការលើចម្ងាយផ្លូវ ១០.០០០ គីឡូម៉ែត្រដោយការប្រើប្រាស់ (D50) និងអាយុកាលវែងដែលបានប៉ាន់ស្មាន គឺផ្អែកលើការបង្ហាញពីជម្រៅសឹកដល់ ១,៦ មីលីម៉ែត្រ ប្រៀបធៀបនឹងគូប្រកួតប្រជែងរបស់វា។

នៅក្នុងប្រទេសកម្ពុជា សំបកកង់ថ្មី MICHELIN Pilot Sport 4 SUV មានដាក់លក់នៅតាមមជ្ឈមណ្ឌលថែទាំរថយន្ដ ថាយផ្ល័ស និង ដេប៉ូចែកចាយទាំងអស់របស់ មីឆែលីន ទូទាំងប្រទេសកម្ពុជា។ ដែលមានរង្វង់កង់១៣ទំហំ ចាប់ពី១៩អ៊ីង ដល់២១អ៊ីង៕ 

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់៖

គេហៈទំព័រ: www.michelin.com.kh.

Facebook: https://web.facebook.com/worldbridgetradin?_rdc=1&_rdr

Instagram:  https://www.instagram.com/worldbridgetrading/

Telegram Channel:  https://t.me/WorldbridgeTrading

លេខទូរស័ព្ទ: 015 222 886

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]