ស្រីៗយើងភាគច្រើនតែងតែជួបប្រទះការឈឺចាប់អំឡុងពេលមករដូវ ដែលរំខានដល់សកម្មភាពប្រចាំថ្ងៃ ក៏ដូចជាធ្វើឲ្យយើងមិនស្រួលក្នុងខ្លួន។ ដូច្នេះហើយ ជំនួសឲ្យការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ គ្នាយើងអាចសាកល្បងញ៉ាំទឹកផ្លែឈើទាំង៣នេះ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ មានសុវត្ថិភាព និងផ្ដល់ថាមពលដល់យើងថែមទៀតផង។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ទឹកការ៉ុត
មិនថាយើងញ៉ាំការ៉ុតឆៅ ឬទឹកការ៉ុតទេ វាសុទ្ធតែអាចជួយគ្រប់គ្រងលំហូរឈាម កាត់បន្ថយការឈឺចាប់ ព្រមទាំងជួយឲ្យយើងមានភាពស្វាហាប់។ ជាក់ស្ដែង ការ៉ុតសម្បូរទៅដោយជាតិដែក ហើយដោយសារតែយើងបាត់បង់ឈាមច្រើននៅអំឡុងពេលមករដូវ ការបន្ថែមជាតិដែកគឺជារឿងសំខាន់មួយ។ បន្ថែមពីនេះ ការ៉ុតក៏ផ្ទុកសារធាតុBeta-Carotene ដែលបំប្លែងទៅជាវីតាមីនA ដូចនេះ វាអាចជួយកាត់បន្ថយលំហូរឈាម និងគ្រប់គ្រងការធ្លាក់ឈាមច្រើនជ្រុល។
២. ទឹកឆៃថាវក្រហម
ជាក់ស្ដែង ការបាត់បង់ឈាមដោយសារតែការមករដូវ អាចបណ្ដាលឲ្យយើងអស់កម្លាំង ហត់នឿយ និងល្ហិតល្ហៃ។ ខណៈពេលដែលឆៃថាវក្រហមមិនអាចជួយកាត់បន្ថយការឈឺចាប់នៅពេលមករដូវផ្ទាល់ក៏ពិតមែន ប៉ុន្តែការញ៉ាំទឹកឆៃថាវក្រហមចំនួន១កែវ អាចបំពេញថាមពលដែលយើងបាត់បង់យ៉ាងមានប្រសិទ្ធភាព ហើយវាក៏សម្បូរទៅដោយជាតិដែក ដែលអាចជួយបង្កើនបរិមាណឈាម និងលំហូរឈាម ដើម្បីផ្គត់ផ្គង់អុកស៊ីសែន និងសារធាតុចិញ្ចឹមដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ។
៣. ទឹកម្នាស់
ជាមួយគ្នានេះដែរ ម្នាស់ជាអាហារដ៏ល្អឯកសម្រាប់កាត់បន្ថយអាការៈឈឺចាប់អំឡុងពេលមករដូវ។ ផ្លែឈើមួយប្រភេទនេះមានផ្ទុកអង់ស៊ីមម្យ៉ាងឈ្មោះថា Bromelain ដែលអាចជួយបន្ទន់ស្រទាប់ស្បូន ដោយធ្វើឲ្យការឈឺចាប់ថយចុះ។ បន្ថែមពីនេះ វាក៏អាចជួយគ្រប់គ្រងលំហូរឈាម និងធ្វើឲ្យយើងមករដូវទៀងទាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]