បាត់ដំបង ៖ ស្ទើរទទួលយកមិនបាន ក្រោយទទួលដំណឹងដ៏ក្រៀមក្រំ ពីអង្គការហ្វាពន្លឺសិល្បៈ ដោយសាស្ត្រាចារ្យ ស្រី បណ្តូល ស្ថាបនិកនៃអង្គការ បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩។

ជាមួយគ្នានេះ តាមរយៈទំព័រផ្លូវការរបស់អង្គការ បានបញ្ជាក់បន្ថែមថា រូបលោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រោះឆ្លងជំងឺ កូវីដ-១៩ តែ រូបលោកបានតស៊ូយ៉ាងស្វិតស្វាញ ដោយមានការគាំទ្រពីសំណាក់ភរិយារបស់លោកនៅក្បែរជានិច្ច។  ស្ថានភាពរបស់លោកហាក់ដូចជាប្រសើរឡើងច្រើននៅរសៀលនេះ ប៉ុន្តែគួរឱ្យស្តាយនៅល្ងាចនេះមានការធ្លាក់ចុះវិញយ៉ាងឆាប់រហ័ស រហូតដល់បាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា អង្គការហ្វាពន្លឺសិល្បៈ ជាអង្គការក្រៅរដ្ឋាភិបាល ដែលមានទីតាំងនៅក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្នុងនោះ កំពុងទាក់ទាញចំណាប់អារម្មណ៍របស់កូនខ្មែរជាច្រើន ជាពិសេសគឺ កូនក្មួយបងប្អូន នៅក្នុងមូលដ្ឋាន ក្នុងការរៀនសូត្រគ្មានគិតកម្រៃ ចំពោះសិល្បៈគ្រប់ទម្រង់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

សាស្ត្រាចារ្យ ស្រី បណ្តូល
សាស្ត្រាចារ្យ ស្រី បណ្តូល
សាស្ត្រាចារ្យ ស្រី បណ្តូល
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]