ថៃ៖ ក្រោយពីបានសម្រេចចិត្តទៅកែសម្ផស្សមុខមាត់រួចមក តារា Net Idol ដ៏ល្បី Sitang ហៅ យាយគ្រវីសក់ កាន់តែត្រូវបានមហាជនជាច្រើនធ្វើការតាមដាន ក៏ដូចជាចង់ឃើញពី ការផ្លាស់ប្ដូរនៃរូបសម្រស់ថាតើមានភាពខុសប្លែកល្អប្រសើរជាងមុនដល់កម្រិតណា។

ថ្មីៗនេះ បន្ទាប់ពីបានឆ្លងកាត់ការវះកាត់ដល់ទៅ ៣ ដង ហើយនោះ Sitang ក៏បានចេញមកបង្ហាញខ្លួនម្ដងទៀត ជាមួយនឹងទម្រង់មុខមាត់ថ្មីដែលបង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅក្នុងនោះដែរ Sitang បានបង្ហាញរូបភាពមុននិងក្រោយវះកាត់ ដែលមើលទៅពិតជាមានភាពខុសប្លែកគួរឲ្យកត់សម្គាល់ ជាពិសេស នៅក្នុងទម្រង់មុខមាត់ថ្មីមួយនេះ ក៏បានធ្វើឲ្យមើលឃើញពីភាពល្អប្រសើរជាងមុនដែលកំពុងទាញយកចំណាប់អារម្មណ៍ពីអ្នកទស្សនាមិនតិចនាក់ឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយនឹងការថតរូប Selfie បង្ហាញពីមុខមាត់ដ៏ឡូយបែបនេះហើយ បណ្ដាអ្នកគាំទ្រជាច្រើន បានចូលរួមគាំទ្រចុច Like បង្ហាញពីការពេញចិត្ត និងធ្វើឲ្យរូបនាងកាន់តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Sitang
Sitang
មុខមាត់ក្រោយកែសម្ផស្សរបស់ Sitang
មុខមាត់ក្រោយកែសម្ផស្សរបស់ Sitang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]