រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង គិតចាប់ពីម៉ោង ២៣៖៥៩នាទី​ រហូតដល់ថ្ងៃទី១២​ ខែសីហា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ទោះបីជាមានការដាក់ចេញនូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្ររដ្ឋបាលនៅក្នុងរាជធានីភ្នំពេញយ៉ាងណាក្តី ក៏នៅតែមានការល្មើសនឹងបម្រាមវិធានការរបស់អាជ្ញាធរដដែល តែក្នុងចំនួនភាគតិចប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើយោងតាម លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរបានអនុវត្តវិធានការច្បាប់បានចំនួន ៨២២ ករណី។

ជាមួយគ្នានេះ អាជ្ញាធរ បានឃាត់ខ្លួនមនុស្សធ្វើការអប់រំ និងពិន័យ បានចំនួន១៣៥៤នាក់ និងបញ្ជូនទៅតុលាការចំនួន១៨នាក់ និង ឃាត់បានយានយន្តបាន៧៣៤គ្រឿង​ ហើយក្នុងនោះ អាជ្ញាធរ ពិន័យជាទឹកប្រាក់ បានចំនួន ៣០,៧០០,០០០ រៀល៕

វិធានការរដ្ឋបាល
ប៉ូលីសធ្វើការពិន័យ អ្នកល្មើសវិធានការរដ្ឋបាល
សមត្ថកិច្ចក្នុងអំឡុងពេលបិទខ្ទប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]