កូរ៉េខាងត្បូង៖ យោងតាមសារព័ត៌មាន Nocut នៅថ្ងៃទី ៥ ខែសីហាបានឱ្យដឹងថាកំពូលតារាចម្រៀងរ៉េបប្រុស A កំពុងប្រឈមមុខនឹងការស៊ើបអង្កេតរបស់ប៉ូលីសពីបទថតម៉ូឌែលស្រីខុសច្បាប់នៅក្នុងបន្ទប់ប្តូរសម្លៀកបំពាក់ ខណៈកំឡុងពេលពួកគេ កំពុងថត MV ។
របាយការណ៍បានបញ្ជាក់ថាអំឡុងពេលថត MV ដែលបានកើតឡើងកាលពីខែមិថុនាឆ្នាំមុននៅលើកោះ Jeju អ្នករ៉េប «A» រូបនេះ បានដាក់កាមេរ៉ាខុសច្បាប់នៅខាងក្នុងបន្ទប់ប្តូរខោអាវ ដែលតារាម៉ូដែល ស្រីពីរនាក់បានប្រើ។ តារាម៉ូដែលទាំងពីរនេះត្រូវបានគេបង្ហាញឱ្យឃើញនៅក្នុង MV ហើយកាមេរ៉ាត្រូវបានគេនិយាយថាបានចាប់ ដោយជនរងគ្រោះទាំងពីរនាក់នេះកំពុងផ្លាស់ប្តូរសម្លៀកបំពាក់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណាបច្ចុប្បន្ននេះ តារារ៉េបម្នាក់នេះ បានបដិសេធថាលោក មិនបានដាក់កាមេរ៉ាដោយចេតនានោះទេ នៅក្នុងបន្ទប់ផ្លាស់ប្តូរសំម្លៀកបំពាក់ទេ ដោយអះអាងថាវាជារឿងចៃដន្យតែប៉ុណ្ណោះ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]